header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (ក្នុងចំណោមបក្ខពួក៤នាក់) ពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤៖១០នាទី នៅចំណុចមុខភោជ្ជនីយដ្ឋានកាល់ម៉ែត ផ្លូវព្រះមុន្នីវង្ស ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១. ឈ្មោះ អីុ ប៊ុនថេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) ។ ទី២. ឈ្មោះ សោភ័ណ្ឌ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ) ។

វត្ថុតាងចាប់យកបាន រួមមាន៖ ទូរស័ព្ទដៃម៉ាក HUAWEI ពណ៌ខ្មៅ មានស៊ីមលេខ ០១៦ ៩៤៩៤៩៥ (ជារបស់ជនរងគ្រោះ) និងម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-1519 (ជាមធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យ) ជនសង្ស័យទាំង២នាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ និស្ស័យ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ១៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post