header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ មានករណីមនុស្សឃាតដោយចេតនាមួយបាន កើតឡើង នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចគល់ស្ពានស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យភ្នាក់ងារ អង្គភាពសារព័ត៌មាន Cam Post ខេមប៉ុស្តិ៍ ដឹងថា ជនសង្ស័យឈ្មោះ អេង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកកាំបិតចុងស្រួចប្រវែង២តឹក ទៅចាក់ជនរងគ្រោះ ឈ្មោះ អៀម ណូ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ត្រូវចំនួន៣កាបិត៖ ទ្រូងខាងឆ្វេង១កាំបិត, ត្រូវពោះចំនួន២កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់ ពេលបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ។

ចំពោះមូលហេតុពិតប្រាកដគេនៅមិនទាន់ដឹងនៅឡើយទេ ។ ប្រភពខ្លះថា ជនសង្ស័យជាមនុស្សវិកលចរិក ។ ប៉ុន្តែទោះបីយ៉ាងណា បញ្ហានេះទុកឲ្យជំនាញជាអ្នកសម្រេចតាមច្បាប់ ។

ករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះឃាត់ខ្លួនជនសង្ស័យបាន ភ្លាមៗ និងប្រគល់ឲ្យនគរបាលស្រុកស្ទោងចាត់ការតាមនីតិវីធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post