header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ យុវជនម្នាក់បានបាត់បង់ជីវិតនៅ នឹងកន្លែងកើតហេតុភ្លាមៗ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូចូលផ្លូវរថយន្ត ដែលកំពុងបើកបរបញ្ជ្រាសទិសគ្នា ។ ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៩ ពីខេត្តព្រះវិហារ ទៅខេត្តស្ទឹងត្រែង វេលាម៉ោង ១៣/៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ អាត ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ បានបើកបរម៉ូតូម៉ាកវេវ គ្មានស្លាកលេខ ក្នុងស្ថានភាពស្រវឹងជោកជាំបើកបរបញ្ជ្រាសទិស លុះមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតចូលទៅបុករថយន្តផ្នែកខាងស្តាំបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។

ចំណែកឯអ្នកបើកបររថយន្តឈ្មោះ ហង្ស សំអាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកបររថយន្តម៉ាក ត្រៃតុនពាក់ស្លាកលេខ រដ្ឋ១៣ ២.១១១៤ និងអ្នករួមដំណើរចំនួន៣នាក់ទៀតមិនមានគ្រោះ ថ្នាក់អ្វីឡើយ គ្រាន់តែខូចខាតរថយន្តផ្នែកខាងស្តាំ ។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្តុតាងទាំងពីរ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post