
ភ្នំពេញ: ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន យើងទទួលបាន នៅរសៀលថ្ងៃសុក្រនេះ។
មាត្រា២នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ឲ្យ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។
ព្រះរាជក្រឹត្យនេះចូលជាធរមាន ចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំង សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖
