ភ្នំពេញ៖ វត្តមានឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុង ប្រធានបទ «ការងារស្នូលកងទ័ពក្នុងបម្រើការពារជាតិ» ក៍ដូចជាជំហរ នៃកិច្ចការពាររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី០៦ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨នេះ ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងផងដែរ ទាក់ទងនឹងសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំងឯកឧត្តមផងដែរ ដោយទី១ គឺមិនអនុញ្ញាតឲ្យចូលទឹកដីសហរដ្ឋអាមេរិច ទី២ បង្កកទ្រព្យសម្បត្តិ ។
ទាក់ទងនឹងការបង្កកនេះដែរ ឯកឧត្តមសូមនូមពរឲ្យបង្កកចុះ រួចយកតែម្ដងទៅ ប្រសិនបើរកឃើញ ហើយលោកបានបន្ថែមថា បើសិនជាអាមេរិចនៅតែធ្វើការទាំងងងើល ទាំងខុសច្បាប់បែបនេះ ដោយលោកគ្រាន់តែជាកងទ័ពការពារជាតិ ការពារឥស្សរជន គ្មានមុខរបររកស៊ីអីផង លោកនឹងត្រៀមកម្លាំងវ៉ៃជាមួយអាមេរិចតែម្ដង។
សូមស្ដាប់ខ្លឹមសារនៃ កិច្ចសម្ភាសន៍ទាំងស្រុង ជាមួយអ្នកសារព័ត៌មានខាងក្រោមនេះ ៖