ព្រះសីហនុ៖ នៅ រសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨នេះ នគរបាលក្រុងបានចុះទៅណែនាំ ក្នុងហាងខារ៉ាអូខេធំមួយនៅខេត្តព្រះសីហនុ គឺមិនឲ្យប្រេីប្រាស់ថ្នាំញៀនដាច់ខាត ។
លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាតស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចុះទៅធ្វើការអប់រំ ណែនាំ អំពីផលប៉ះពាល់ នៃការសេពគ្រឿងញៀន នៅទីតាំងខារ៉ាអូខេធំមួយឈ្មោះនគរសំរឹទ្ធ ស្ថិតនៅសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ដែលមានបុគ្គលិកបំរេីការងារ ចូលរួមចំនួន ៨៥ ប្រុស ២០នាក់ ហាមឃាត់ដាច់ខាតមិនឲ្យមានការប្រេីប្រាស់គ្រឿងញៀន។