ភ្នំពេញ: យុទ្ធនាការ «ស្នាមមេដៃមួយដើម្បីកោះត្រល់» របស់គណបក្សខ្មែរក្រោកបាន និងកំពុងបន្តជារៀងរាល់ថ្ងៃក្រោយពីសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យធ្វើ បើទោះបីជាមានការអនុញ្ញាតឱ្យធ្វើ តែអាចធ្វើទៅបានក្នុងទីស្នាក់ការបក្ស និងមិនឲ្យប្រើឧបករណ៍បំពងសំឡេងអ្វីឡើង ជាលក្ខខណ្ឌដែលគណបក្ស ពិបាកដល់ក្រុមការងារក្នុងការស្វែងរក។
ទោះជាយ៉ាងនេះក្ដីប្រធានបក្សខ្មែរក្រោក លោក វិល្លាម បានឲ្យដឹងថា យុទ្ធនាការប្រមូលស្នាមមេដៃប្ដឹងទាមទាកោះត្រល់ត្រឡប់មកវិញ គឺនៅតែបន្ត ទោះមានឧបសគ្គយ៉ាងណាក៏ដោយ រហូតទាល់តែប្រមូលស្នាមមេដៃគ្រប់ចំនួន ៥០០០០ ហេីយដង្ហែញត្តិប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហេីយអាចនឹងបន្តប្ដឹងដល់តុលាការអន្តរជាតិផងដែរ ។
លោកបានឲ្យដឹងបន្តទៀតថា រហូតមកទល់ពេលនេះ ស្នាមមេដៃបានជាង៤ពាន់ហើយ ហើយលោក សុំនូមពរឲ្យបងប្អូន មកចូលរួមទាំងអស់គ្នា ព្រោះកោះត្រល់ជាកោះរបស់ខ្មែរគ្រប់គ្នា ដែលកុំដេកតែស្ដាយ កុំបន្តូចបង្អាក់ ចំពោះយុទ្ធនាការទាមទារទឹកដីរបស់ខ្មែរ បេីអ្នកជាខ្មែរសុំកុំលាបពណ៌ ឬយកជេីងរាទឹក។
បងប្អូនដែលចង់ផ្ដល់ស្នាមមេដៃដេីម្បីប្ដឹងទាមទារកោះត្រល់ សូមមេត្តាអញ្ជេីញមកស្នាក់ការកណ្ដាលគណបក្សខ្មែរក្រោកផ្ទះលេខ ១១ ផ្លូវ ៣៥៣ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ ល្ងាច បងប្អូនជនរួមជាតិដែលពិបាករកទីតាំងសូមទាក់ទង់ទូរស័ព្ទលេខ 012889257 . 0886889257 . 089787926 . 093684438 ៕