![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBzA_QkvDlnucMJqrtlTrKIyScgmJlLWyfZrLH8zsCLpFxveIgFlokzYPYRZNvD9im7dIhYLakjwsFhbUZFZYwH1_oo4WOt9gWWmvww_kMYsHOa9AwmAqO9wxdLlY6AcbD5-NbaQGc6D0Y/s1600/Thumbnail-Recovered.jpg)
ព្រៃវែងៈ បន្ទាប់ពីរមានការផ្សព្វផ្សាយជាព័ត៌មានកន្លងទៅ ដែលមានមន្ត្រីកាំកុងត្រូលចុៈត្រួតពិនិត្យហើយបានដាក់ការសង្ស័យដេប៉ូចំនួន២កន្លែងនៅម្តុំរង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែងលក់ប្រេងសាំងមិនគ្រប់លីត្រទៅឲ្យអតិថិជននោះ ឥឡូវមានដេប៉ូមួយលក់ប្រេងតេលាឈ្មោះ ឈន់ គង់ គាត់មានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៨ស្ថិតក្នុងភូមិ ស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ព្រមទទួលកំហុកដែលមិនបានសហការណ៍កន្លងទៅ ហើយដើម្បីបញ្ចាក់ពីរភាពស្មោះត្រង់ ជូនទៅដល់មហាជនក៏ដូចជាអតិថិជន នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដឹកនាំដោយលោក វណ្ណ សុភាព ប្រធានមន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ខេត្តព្រៃវែង រួមទាំងមន្ត្រីជំនាញបានចុះទៅដល់ទីតាំងការ៉ាសសាំងមួយនោះ រួចពិនិត្យ ផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ទៅលើពុយបាញ់ ប្រេងសាំងល្អ ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ចូលទៅក្នុងឧបករណ៍ សូរកំណត់ចំនួនលីត្រ របស់ក្រសួង ។
បើតាមការឲ្យដឹងពីលោក វណ្ណ សុភាព ប្រធានមន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ខេត្តព្រៃវែង បានបញ្ចាក់ថា ដេប៉ូតេលា ឈន់ គង់ មួយនេៈមិនបានកេងបន្លំ ចណុះចំនួនលីត្រប្រេង និងសាំងឡើយ គឺគោរពទៅតាមច្បាប់រដ្ឋកំណត់មិនលើសពីរ១% ដូច្នេះគាត់អាចលក់ជូនអតិថិជនបានជាធម្មតា មិនមានបញ្ហានោះទេ លោកក៏បានអំពាវនាវដល់ម្ចាស់ការ៉ាស់សាំង និងដេប៉ូ លក់ប្រេងទាំងអស់នៅទូទាំងខេត្ត ត្រូវតែគោរពទៅតាមច្បាប់ ចូលរួមសហការណ៍ជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធ នៅពេលចុះត្រួតពិនិត្យមកដល់ទីតាំងលក់របស់ខ្លួន កុំឲ្យមានបញ្ហានៅថ្ងៃក្រោយ ដែលអាចជួបនិងប្រឈមជាមួយប្រព័ន្ធច្បាប់ ដែលនាំឲ្យមានការខាតបង់មិនខាន ៕