header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ នៅក្នុងឱកាសចុះសិក្សាស្វែងយល់ ពីការផលិតរបស់ប្រជាកសិករ លើវិសយ័កសិកម្មនៅ ក្នុងខេត្តព្រះវិហារ រយៈពេលប៉ុន្មានថ្ងៃនេះ ប្រតិភូរបស់ប្រទេសចិនមួយក្រុម បានចាប់អារម្មណ៍ ដោយ មានបំណងចង់ពង្រីកទីផ្សារកសិផល ជូនប្រជាពលរដ្ឋ និងមានបំណងចង់បង្កើតសង្វាក់ផលិតកម្ម ពីវិសយ័កសិកម្មក្នុងទឹកដីខេត្តព្រះវិហារថែមទៀតផង។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែង ឲ្យដឹងនៅ រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិភូរបស់ប្រទេសចិនមួយក្រុម ដែលមកសិក្សា លើវិស័យកសិកម្ម នៅខេត្តព្រះវិហារនេះ ក្រោមការសម្របសម្រួលរបស់ក្រសួងកសិកម្ម ប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរបស់កម្ពុជា។លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា «ប្រតិភូរបស់ប្រទេសចិននេះ មុននឹងមកសិក្សាជាក់ស្តែង តាមមូលដ្ឋានក្នុងខេត្តព្រះវិហារ គឺបានចូលជួបសំដែងការគួរសមជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរួចហើយ ទើបលោករដ្ឋមន្ត្រី ចាត់ឲ្យតំណាងក្រសួងដឹកនាំប្រតិភូប្រទេសចិន ចុះតាមគោលដៅរៀងៗខ្លួន»។

លោកបន្តទៀតថា ក្រោយពីកិច្ចប្រជុំដោយបង្ហាញឲ្យឃើញពីសក្តានុ ពលកសិកម្ម នៅក្នុងខេត្តព្រះវិហាររួចមក លោកបានដឹកនាំប្រតិភូប្រទេសចិន ចុះពិនិត្យពីតម្រូវការ ជាក់ស្តែងតាមមូលដ្ឋាន ដើម្បីរៀបចំគម្រោងការជាក់ស្តែង ជួយកែប្រែវិស័យកសិកម្ម ឲ្យមានទំនើបកម្ម ការកែច្នៃកសិផល ព្រមទាំងជួយដោះស្រាយទីផ្សារកសិផល ក្នុងន័យលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈវិសយ័កសិកម្មនេះ។ហើយអ្វីដែលយើងបង្ហាញឲ្យប្រតិភូប្រទេសចិន បានដឹងពីការផលិតរបស់ប្រជាកសិកររួមមាន៖ ដំឡូងមី សណ្តែកសៀង សណ្តែកបាយ កៅស៊ូ..ស្រូវ ពោត.ជាដើម។ អ្វីដែលប្រជាកសិករយើងផលិតបាន សព្វថ្ងៃនេះគឺបានឆ្លើយតប និងតម្រូវការទីផ្សារក្នុងស្រុកទេ មិនទាន់ឆ្លើយតបនិងតម្រូវការទីផ្សារអន្តរជាតិឡើយ។

ដូច្នេះប្រតិភូប្រទេសចិន ដែលចុះមកក្នុងពេលនេះពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជាកសិករខ្មែរទៅថ្ងៃអនាគត ពេលគេត្រឡប់ទៅវិញគេនឹងដាក់ឆ្លង របាយការណ៍ទៅរដ្ឋាភិបាលប្រទេសរបស់គេ បើសិនជាតម្រូវការណាមួយដែលគេចង់បាននោះ គេនឹងនាំពូជពីប្រទេសគេឲ្យយើងដាំ ដោយទទួលទិញវិញនូវតម្លៃថ្លៃ ។ លើសពីនេះ នឹងអាចឈានដល់ការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម នៅទីនេះតែម្តង ដូចជារោងចក្រផលិតសំបក កង់រថយន្តកែឆ្នៃពីជរ័កៅស៊ូជាដើមផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post