header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំជាប់និងព្រំដែនវៀតណាមនោះកំពុងតែត្រូវបំផ្លាញខូចស្ទើតែទាំងស្រុងដែលមានក្រលុកធំៗ មានទឹកដក់ខណៈ ដែលមានរថយន្តធុនយក្សដឹកដែកអេតចាយ ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗនោះ សង្ស័យថាមានការបង់លុយកាក់ អោយសមត្ថកិច្ចជំនាញអស់ហើយ ទើបក្រុមក្បួនរថយន្តដឹកអេតចាយទាំងនោះ ដឹកបានយ៉ាងរលួនយ៉ាងដូច្នេះ។

បើតាមពលរដ្ឋរស់នៅតំបន់នោះបានប្រាប់ឲ្យដឹងថា ៖ កន្លងមកផ្លូវមកកាន់ច្រកតំបន់ មានភាពល្អប្រសើរ ដែលងាយស្រួលក្នុងការធ្វើដំណើរទាំងដឹក កសិផល មកកាន់ទីផ្សារ ប៉ុន្តែមួយរយៈនេះ គេសង្កេតឃើញមានការដឹក អេតចាយពីសំណាក់ក្បួនរថយន្តដឹកដែកអេតចាយ សម្រុកទាំងយប់ទាំងថ្ងៃ មិនខ្វល់ពីការខូចផ្លូវ នោះឡើយ។

ពលរដ្ឋរស់នៅតំបន់នោះសំណូមពរដល់ស្ថាប័នជំនាញទាំងអស់ដែលមានការពាក់ព័ន្ធ មេត្តាជួយចុះមកមើលផ្លូវមួយនេះផងបើមិនដូច្នេះទេផ្លូវមកកាន់ច្រកតំបន់ក្រសាំងជ្រំនេះកុំថាឡើយជិះម៉ូតូសូម្បីតែជិះកង់មិនរួចផងបាទ។

ពលរដ្ឋបន្តទៀតថា ៖ រាល់ការដឹករបស់ក្រុមរថយន្តធុនយក្សនោះ បើសិនមានការថ្លឹងត្រឹមត្រូវវាមិនអីនោះទេ ប៉ុន្តែការដឹករបស់ពួកគាត់មើលទៅហាក់បីដូចមិនធម្មតា ពោលគឺរថយន្តមានបណ្តោយវែង ដាក់ខ្ពស់ផុតដំបូល ជិត២ម៉ែត្រឯនោះហើយមានធ្លាក់ដែកអេតចាយ បន្សល់អោយអ្នកបើកឡានម៉ូតូ កង់ឆ្លងកាត់និងកិនពីលើ លេងផងដែរ។

តាមប្រភពពីមន្ត្រីប្រចាំនៅទីនោះ បានអោយដឹងថា ៖ រថយន្តធុនយក្សទាំងនោះ បានសម្រុកមកតាមច្រកតំបន់ក្រសាំងជ្រំនេះបាន២ថ្ងៃហើយ ដើម្បីសាងទំនិញពីដីខ្មែរ ចូលដីវៀតណាម ហើយក្រុមរថយន្តដឹកអេតចាយទាំងអស់នោះ បានបង់អោយសមត្ថកិច្ចជំនាញទាំងអស់ មាន ប៉ូលិសការពារព្រំដែនក្រសាំងជ្រំ ចំនួន១៥០០០រៀល យោធាការពារព្រំដែននិងកាំងកុងត្រូលចំនួន៥ម៉ឺនរៀល សម្រាប់បាយទឹក ហើយចំពោះខាងគយវិញក៏មានបង់ផងដែរប៉ុន្តែមិនដឹងថាចំនួនប៉ុន្មាននោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post