header ads

Sponsor

រិទ្ធី

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald J. Trump) ដែលកំពុងមានប្រជាប្រិយភាព ក្នុងការរកចំណូលបានច្រើនឱ្យសហរដ្ឋអាមេរិក តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ផ្លាស់ប្តូរនយោបាយការបរទេស ហើយពិសេសនោះគឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផ្សេងៗ។​

ការដាក់ទណ្ឌកម្មដែលធ្វើឱ្យពិភពលោក​កំពុងតែព្រួយបារម្ភហើយបានចំណូលច្រើនដល់អាមេរិកនោះ គឺទណ្ឌកម្មទៅវិញទៅមកជាមួយចិន ដែលគេហៅថា សង្គ្រាមពាណិជ្ជកម្ម។

សំណុំរឿងដែលឈានទៅដល់តុលាការនេះកើតមានឡើងតាំងពីកំឡុងពេលនៃការឃោសនារកសំឡេង បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក ដំបូង តុលាការបានស្រាវជ្រាវ និងចោទប្រកាន់មេធាវីស្និទ្ធជាមួយលោក ដូណាល់ ត្រាំ ឈ្មោះ ម៉ៃឆែល កូអេន (Michael Cohen) ថាបានផ្តល់លុយសំណូក​ជិត៣សែនដុល្លារ ឱ្យស្រីក្មេងពីរនាក់ជាតារាថតរឿងអាសអាភាស។ លុយនោះពាក់ព័ន្ធការចោទថា យកមូលនិធិសម្រាប់ឃោសនាទៅចាយខុសគោលការណ៍ និងកំហុសពាក់ព័ន្ធជាមួយការបង់ពន្ធ។​

មានការផ្សព្វផ្សាយថា ស្ត្រីក្មេងទាំងពីរនាក់នោះមានទំនាក់ទំនងផ្លូវភេទជាមួយលោក ដូណាល់ ត្រាំ ដើម្បីកុំឱ្យខូចឈ្មោះបេក្ខភាពប្រធានាធិបតី (លោក ត្រាំ) មុនការបោះឆ្នោត មេធាវីក៏រៀបចំលុយឱ្យនារីក្មេងទាំងពីរដើម្បីរក្សាភាពស្ងប់ស្ងាត់។

ពេលប្រឈមមុខនឹងការជាប់ពន្ធនាគារដោយសារតែកំហុសនេះ មេធាវី Michael Cohen បានទម្លាក់ការទទួលខុសត្រូវនេះទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយអះអាងថា អ្វីដែលលោកធ្វើកន្លងមក គឺធ្វើតាមតែបញ្ជារបស់លោក ត្រាំ តែប៉ុណ្ណោះ។

ប៉ុន្តែម្សិលមិញ លោក ត្រាំ លោក  បានបដិសេធ ដោយអះអាងថាមិនបានប្រព្រឹត្តខុសច្បាប់អ្វីទាំងអស់ ហើយថា លុយនោះក៏មិនមែនជាលុយមូលធិនិធ្វើយុទ្ធនាការឃោសនាដែរ។​ លោក ត្រាំ មានភាពជឿជាក់ថា មិនមានអ្នកណាដកលោកចេញពីតំណែងនោះទេ ដោយសារលោកធ្វើការងារបានល្អប្រសើរបំផុតសម្រាប់អាមេរិក។​

សូមបញ្ជាក់ថា នៅពេលនេះ សភា និងគណបក្សសាធារណរដ្ឋ កំពុងតែស្រាវជ្រាវករណីរបស់លោក ត្រាំ និងមន្ត្រីពាក់ព័ន្ធ ផ្សេងទៀត។​ ចំណែកគណបក្សប្រជាធិបតេយ្យ ជំរុញឱ្យមានការបោះឆ្នោតពាក់កណ្តាលអាណត្តិ ពោលគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post