header ads

Sponsor

រិទ្ធី

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានចុះត្រួតពិនិត្យការសាងសង់វិមានឈ្នះឈ្នះ ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ ការដែលប្រមុខរាជរដ្ឋាភិបាល សម្រេចបង្កើត ”ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” (Supreme Consultative Council) ជាមួយគណបក្សទាំង១៦ គឺជាផ្នែកមួយនៃ នយោបាយឈ្នះឈ្នះ ហើយការបង្កើតនេះគឺប្រពៃណាស់ ដើម្បីធានាឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀត។

រឿងនឹងជារឿងមួយដែលសំខាន់ណាស់ ហើយវាមានរឿងរ៉ាវច្រើនណាស់ អត្ថន័យច្រើនណាស់ តែនេះក៏ជានយោបាយ តភ្ជាប់សំខាន់ គឺយើងធ្លាប់អនុវត្តបានជោគជ័យ ជាបន្តបន្ទាប់ គឺធ្វើឱ្យជាតិមាតុភូមិ និងស្រុកទេសមានសុខដុមរមនា យ៉ាងប្រពៃជាទីបំផុត។ នេះជាប្រសាសន៍របស់សម្តេច ទៀ បាញ់

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន ផ្តួចផ្តើមបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងឱកាសដែលសម្តេចបានជួបជាមួយប្រធានគណបក្សនិងតំណាងគណបក្សដែលមិនទទួលបានអាសនៈរដ្ឋសភា ដោយផ្តល់ឱ្យប្រធាននិងអនុប្រធានគណបក្សទាំងនោះជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបន្ថែមតួនាទីមួយទៀត ជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តីឬរដ្ឋមន្រ្តី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post