header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ក្រុមក្មេង​ស្ទាវ​បង្ក​អសន្តិសុខ​នៅ​តាមដងផ្លូវ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ សហការ​ជាមួយប្រជាពលរដ្ឋធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់ពី​ក្រុម​ទាំងនោះ ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូដេញ​បំបុកជន​រង​គ្រោះ​ពីក្រោយ រួចវាយទាត់ធាក់ ព្រោះខឹង​ជន​រង​គ្រោះ​គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​ខ្លួន​។ ហេតុការណ៍​នេះ បង្កការ​ភ្ញាក់ផ្អើលឡើងកាលពីវេលា​ម៉ោង១៖២០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​រង្វង់​មូល​តា​ខ្មៅ ស្ថិតក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

​វរសេនីយ៍ ស កែវ​ពិ​សិ​ដដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ែន រិ​ទ្ធា​រាជ្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើមគរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ មុខរបរ​សិស្ស (​រង​របួស​បាក់​ធ្មេញ​១ និង​រយះ​បបូរមាត់​)​។ ដោយសារ​ជន​រង​គ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក ទើប​មិន​អាច​សង្គ្រោះ​បាន​ ក៏​​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង​។

ចំណែកជនសង្ស័យ​មាន​គ្នា​៤​នាក់​ ទី១-​ឈ្មោះ ស្លេះ រុំ​ម៉ា​លី ភេទ​ប្រុស អាយុ​១៧ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ។ ទី​២-​ឈ្មោះ លាស់ ខ​រី ភេទ​ប្រុស អ​យុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរ​បរ​មិន​ពិតប្រាកដ។ ទី​៣-​ឈ្មោះ អា​លី មី​ហ្សា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ និង​ទី៤-​ឈ្មោះ ម៉ាត់ ស្មា​អ៊ែ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។

លោកអធិការបញ្ជាក់ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​កំពុង​តែ​អង្គុយ​លេង​លើ​ម៉ូតូ នៅ​ចំណុច​អ្នកតា​ថៃ​ជឺមាត់ទន្លេ ស្រាប់តែ​ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​មក​គប់​ក្រុម​ជនសង្ស័យ ធ្វើ​ឲ្យ​ពួកគេខឹង​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យជិះ​ម៉ូតូ​បុក​ម៉ូតូជន​រងគ្រោះ​ពីក្រោយ ​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​ពីរ​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​លោកតា​ម៉ៅ ​ដួល​បោក​ទាំង​សងខាង។ បន្ទាប់​មក ​ជនសង្ស័យក៏​ស្ទុះ​ទៅ​ទាត់​ធាក់​ជន​រងគ្រោះ​បន្ថែម​ទៀត ​បណ្តាល​ឲ្យ​រង​របួស​បាក់​ធ្មេញ និង​រយះ​បបូរមាត់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត តែដោយសារ​ជន​រង​គ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក ទើប​មិន​អាច​សង្គ្រោះ​បាន​ ក៏​​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង​។

ក្រោយពេលជនរងគ្រោះស្លាប់ និងក្រោយទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារសពផង សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរបន្ថែម ក៏ដូចជាកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post