header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​បញ្ឈប់ឲ្យ​យកលុយពីប្រជាពលរដ្ឋ អ្នក​ប្រកប​របរអាជីវកម្ម​យានយន្តដឹកទំនិញ​ យានយន្ត​ដឹកអ្នកដើរដំណើរ និងយានយន្ត​ប្រកបរបរអាជីវកម្មទាំងអស់ ឆ្លងកាត់ផ្លូវលេខ២១ ដោយ​ភ្ជាប់ពីផ្លូវជាតិ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅថា ផ្លូវវាងក្រុង។

យោងតាមបញ្ជាដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋ​ និងអ្នក​ប្រកប​របរអាជីវកម្ម​យានយន្តដឹកទំនិញ​ យានយន្ត​ដឹកអ្នកដើរដំណើរ និងយានយន្ត​ប្រកបរបរអាជីវកម្មទាំងអស់ ជ្រាបថា ដោយ​យល់ពីការលំបាក​របស់បងប្អូន​ប្រជាពលរដ្ឋ និងអ្នកប្រកបរបរអាជីវកម្មយានយន្ត​ដឹកទំនិញគ្រប់ប្រភេទ ដែលឆ្លង​បង់ប្រាក់លេខ២១ ដោយ​ភ្ជាប់ពីផ្លូវជាតិ២ ខាងលេខលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅថា ផ្លូវវាងក្រុង និងដើម្បី​ចូលរួមចំណែលើកកម្ពស់ជីវភាព​រស់នៅ​របស់បងប្អូនប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្ដល់ជូនបងប្អូន​ប្រជាពលរដ្ឋ និងអាជីវករប្រើប្រាស់ខាងលើ ដោយមិនយកប្រាក់ចាប់ពីម៉ោង២៤ (ម៉ោង១២អធ្រាត្រ) ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post