header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានសម្តែងក្តីសង្ឃឹមថាតុលាការនឹងដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពវិញ នៅពេលឆាប់ៗនេះ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នេះ បន្ទាប់ពីតុលាការ គ្រោងនឹងបើកសវនាការរឿង​លោក កឹម សុខា នៅថ្ងៃទី២២ សីហាមុខនេះ ។

ទាក់ទិននឹងសវនាការនេះដែរ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកសំណាងរាស្ត្រគណបក្សសង្គ្រោះជា តិ បានឲ្យដឹងនៅថ្ងៃទី១៤ សីហា ថា លោកនឹងទៅរង់ចាំទទួលព័ត៌មានពីលទ្ធផលនៃសវនា ការ ករណីលោកប្រធាន កឹម សុខា នាព្រឹកថ្ងៃទី២២ សីហានេះ នៅមុខតុលាការកំពូល រួចហើយពេលល្ងាចលោកនឹងទៅសួរសុខទុក្ខសកម្មជន ដែលកំពុងជាប់ពន្ធនាគារព្រៃសផងដែរ។

លោកបញ្ជាក់ «ខ្ញុំសង្ឃឹមថា តុលាការនឹងដោះលែង លោកប្រធាន កឹម សុខា ដោយគ្មានល័ក្ខខ័ណ្ឌ ដើម្បីបន្ធូរបន្ថយបរិយាកាស និងដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន»

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ ក៏បានហៅការចាប់ខ្លួនលោក កឹម សុខា គឺជារឿង នយោបាយផងដែរ ។ លោកបញ្ជាក់ថា «ខ្ញុំគិតថា រឿងនឹងជារឿងនយោបាយ ហើយត្រូវតែ មានការដោះលែងឲ្យមានសេរីភាពឡើងវិញ។ ព្រោះថាកន្លងមក មិនទាន់ឃើញមានភស្តុងតាងយកមកកាត់ទោសគាត់ ហើយឃើញមានសម្ពាធអន្តរជាតិ កាន់តែខ្លាំងៗទៅ ដូច្នេះត្រូវបន្ធូបន្ថយបរិយាកាសនយោបាយនៅប្រទេសយើង អត់មានអ្វីក្រៅពីដោះលែងគាត់ទេ»

ទាក់ទិននឹងការចូលជួបសកម្មជន ដែលកំពុងជាប់ពន្ធនាគារព្រៃសវិញលោក អ៊ូ ច័ន្ទរ័ត្ន ក៏បានឲ្យដឹងថា លោកចូលជួប ដើម្បីសួរសុខទុក្ខ និងផ្តល់ជាកម្លាំង​ចិត្តដល់ពួកគាត់ថា នឹងមាន ដំណោះស្រាយឲ្យពួកគាត់អាចចេញពីពន្ធនាគារវិញ ព្រមទាំងផ្តល់ព័ត៌មាននៅខាងក្រៅទៅ កាន់ពួកគាត់ ដែលកំពុងជាប់ពន្ធនាគារផងដែរ។

សូមជម្រាបថា ករណីលោក កឹម សុខា នេះដែរ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចធ្លាប់បានអះអាងថា មិនមានការលើកឡើងនោះទេ ព្រោះករណីលោក កឹម សុខា ជាករណី ក្បត់ជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post