header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា លោក សម រង្ស៊ី កំពុងតែបញ្ឆេះកម្ដៅពីខាងក្រៅប្រទេស ក្នុងគោលបំណងមិនចង់ឲ្យអ្នកដែលព្រះមហាក្សត្រ លើកលែងទោស (លោក មាជ សុវណ្ណារ៉ា, លោក អ៊ុ សំអាន) ចេញពីពន្ធនាគារនោះទេ។

ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសថា ការដោះលែងសកម្មជនដីធ្លី អ្នកនយោបាយ សកម្មជនអតីតបក្សប្រឆាំង ដោយសារតែរាជរដ្ឋាភិបាល មានគំនាបពីអន្តរជាតិ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នាព្រឹកថ្ងៃទី២៩ ខែសីហានេះ នៅក្នុងរាជធានីភ្នំពេញ សម្តេចតេជោ បានលើកឡើងថា អ្នកដែលបានលើកលែងទោសកន្លងមក មានពីរប្រភេទ គឺប្រភេទបានធ្វើលិខិតស្នើសុំមកនាយករដ្ឋមន្ត្រី (លោក អ៊ុ សំអាន) ស្នើសុំលើកលែងទោស ពាក់ព័ន្ធនឹងកំហុសរឿងផែនទី។ លោក មាជ សុវណ្ណារ៉ា និងអ្នកមួយចំនួនទៀត បានស្នើសុំលើកលែងទោស ពាក់ព័ន្ធនឹងទង្វើនៅទីលានប្រជាធិបតេយ្យ និងលោកស្រី ទេព វន្នី ជាដើមបានសរសេលិខិតសុំទោស។

សម្តេចក៏បានស្នើដល់ប្រពន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ យកលិខិតសុំទោសរបស់អ្នកទាំងនេះ មកផ្សាយដើម្បីឲ្យក្រុមដែលនិយាយថា ការដោះលែងអ្នកទាំងនោះមានការភ្លឺភ្នែក។ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា “អ្នកឯងស្គាល់ ហ៊ុន សែន តិចពេកហើយ ហ៊ុន សែន ពេលខ្លះច្រលឆ្វេងវ៉ៃស្តាំ ប៉ុន្តែពេលខ្លះ ច្រលស្តាំងវ៉ៃស្តាំតែម្តង។ នេះគឺការវ៉ៃស្តាំតែម្តង។ អាទិត្យមុន ខ្ញុំនិយាយនៅកៀនស្វាយ តែអានោះ (លោក សម រង្ស៊ី) បញ្ឆេះបន្ថែម។ គោលដៅរបស់គេ មិនចង់ឲ្យខ្ញុំលើកលែងទោសក្រុម មាជ សុវណ្ណារ៉ា អ៊ុ សំអាន នេះដើម្បីបានជាគ្នា”

សម្តេចក៏បានលើកឡើងទៀតថា សម្តេចលើកលែងទោសអស់ គឺនៅតែទណ្ឌិតម្នាក់ ដែលរត់ចោលគុក (សម រង្ស៊ី)។ អ៊ីចឹងសូម្បីជាប់គុកក៏នៅតែម្នាក់ឯង ព្រោះអ្នកផ្សេងបានរួចអស់ហើយ។ សម្តេចតេជោ ៖ “ឲ្យវាពូកែម្នាក់ឯងទៅ! អីញ្ចឹងចំណុចនេះ គឺជាចំណុចដែលខ្ញុំសុំឲ្យអ្នកជំនួសការខ្ញុំទាំងឡាយ បញ្ជូនឲ្យវិទ្យុ ទូរទស្សន៍ ផ្សាយលិខិត ទេព វន្នី អ៊ុ សំអាន និង មាជ សុវណ្ណារ៉ា”

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា អ្នកដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស មិនត្រូវបានសងសំណងដែលគេទាមទារឲ្យសងនោះទេ។ សម្តេច ៖ “អីញ្ចឹងអ្នកដែលរួចទោស ដោយការព្រះរាជក្រឹត្យស្នើសុំលើកលែងទោស មិនបានសងសំណងទេ។ ផ្ទុយទៅវិញ អ្នករួចទោសដោយសាលក្រមផុតរលុត ត្រូវតែសងលុយជំពាក់គេ។ អីញ្ចឹងអ្នកណា ដែលជំពាក់គណបក្សប្រជាជនកម្ពុជា ៨០០លានរៀល ត្រូវរកលុយសង (លោក គឹម សុខ) បើមិនសងលុយទេ ត្រូវរកលុយសង បើមិនដូច្នេះទេ អ្នកឯងត្រូវចូលគុកវិញ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post