header ads

Sponsor

ពិសី

ភ្នំពេញៈ គ្រូបង្រៀនម្នាក់ ដែលប្រើបណ្តាញសង្គម Facebook គំរាមសម្លាប់ មន្ត្រីស្ថាប័នមីក្រូហិរញ្ញវត្ថុ Active People ត្រូវបានលោក កី ម៉ានេរ៉ា ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចបង្គាប់ឲ្យ​ឃុំខ្លួនព្រៃស ជាបណ្តោះអាសន្ន ។

សមត្ថកិច្ចខណ្ឌ ៧មករា បានឲ្យដឹងថា ក្រោយបើកការស៊ើបសួរ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ទីលំនៅផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទគំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមបទចោទប្រកាន់នេះ ជនត្រូវចោទ អាចនឹងប្រឈមការផ្តន្ទាទោសដាក់គុក កំណត់រយៈពេល ពី៦ខែទៅ២ឆ្នាំ។

ពាក់ព័ន្ធតាមរបាយការណ៍សមត្ថកិច្ចជនត្រូវចោទបានប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម Facebook គំរាមសម្លាប់ជនរងគ្រោះឈ្មោះ សុន គីមសា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក មីក្រូហិរញ្ញវត្ថុ Active People ទីលំនៅផ្ទះលេខ ៣១ E0 ផ្លូវ ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតមានបញ្ហាសមត្ថកិច្ចជំនាញ ខណ្ឌ៧មករា បានឃាត់ខ្លួន ជនសង្ស័យកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ ៥ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយប្តឹងចោទប្រកាន់ថា ជនសង្ស័យ បានគំរាមសម្លាប់ តាមបណ្តាញសង្គម Facebook ហើយកសាងសំណុំរឿងបញ្ជូនមកតុលាការចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post