header ads

Sponsor

ពិសី

រតនគិរីៈ ជនសង្ស័យ៥នាក់ ក្នុងចំណោម៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបកែវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នៅត្រង់ចំណុចចម្ការស្វាយចន្ទីរបស់ឈ្មោះ ញឹក ឡន ស្ថិតនៅក្នុងភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ មានគេលួចម៉ូតូយកទៅបាត់ ខណៈជនរងគ្រោះ(ជាកូន)បានទុកម៉ូតូបញ្ឈរចោល ថែមទាំងទុកសោជាប់នឹងម៉ូតូ ពេលត្រឡប់មកពីចម្ការវិញ ក៏បាត់ម៉ូតូមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់មកកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស សហការជាមួយកម្លាំងអធិការនគរបាលស្រុកបកែវ នឹងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ទើបឈានដល់កំណត់មុខសញ្ញា នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ជាបន្តបន្ទាប់ ឯម្នាក់ទៀតបានគេចខ្លួនបាត់ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចការ៉ាសសាំងភ្នំដា ស្រុកបកែវ ខេត្តរតនគិរី។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា បានបន្តថា ជនសង្ស័យទាំង​៦នាក់ រួមមាន ៖ ទី១-ឈ្មោះ ចក ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតខេត្តតាកែវ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបកែវ "ជាមេក្លោង" (ជាប់សារធាតុញៀន)។ ទី២-ឈ្មោះ ហួរ ហ៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតខេត្តតាកែវ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបកែវ "បក្ខពួក" (ជាប់សារធាតុញៀន)។ ទី៣-ឈ្មោះ អោម អឿន ហៅខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ មានស្រុកកំណើតខេត្តឧត្តរមានជ័យ មានទីលំនៅបច្ចុប្បន្នភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស "បក្ខពួក"។ ទី៤-ឈ្មោះ ជុំ សុខុម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានស្រុកកំណើតខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបកែវ ជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ជាប់សារធាតុញៀន)។ ទី៥-ឈ្មោះ ជិន ចន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានស្រុកកំណើតខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបកែវ ជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម។  ទី៦-ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបកែវ ជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម (រត់គេចខ្លួនបាត់)។

ម៉ូតូមួយគ្រឿង ដែលចោលួចនោះម៉ាក ហុងដាវ៉េវ ស៊េរីឆ្នាំ២០១៧ ពណ៌ស (គ្មានពន្ធ) ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post