មណ្ឌលគិរីៈ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ព្រមទាំងរថយន្តធុនកូរ៉េ ៣គ្រឿង នៅចំណុចភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាម៉ោង៤ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ។
ប្រភពពីនគរបាលខ្លះ បានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិវៀតណាម និងរថយន្តខាងលើនេះ គឺគ្រាន់តែពុំមានឯកសារគ្រប់គ្រាន់ប៉ុណ្ណោះ។ ហើយក្រោយការឃាត់បាន រថយន្ត និងជនជាតិវៀតណាមទាំងនោះ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីភ្លាមៗផងដែរ។
ប្រភពផ្សេងមួយទៀត បានបង្ហើបថា មូលហេតុនៃការឃាត់នោះ ដោយសារតែរថយន្តវៀតណាមខាងលើចូលមកដល់កម្ពុជា បំពាក់ស្លាកលេខខ្មែរ ទាំងដែលរថយន្តទាំងនេះ ជារថយន្តមកពីប្រទេសវៀតណាម។
ទោះជាយ៉ាងណានៅព្រលប់ថ្ងៃដដែលនេះ ស្នងការនគរបាលខេត្តរតនគិរីលោកឧត្តមសេនីយ៍ទោ ឡោ សុខា មិនទាន់ឆ្លើយបានបន្លឺបានទេ ពាក់ព័ន្ធករណីខាងលើនេះ។
ជុំវិញករណីនេះដែរ មានការលើកឡើងថា តើរថយន្តទាំងនោះ គេចូលមកដឹកអ្វីនៅស្រុកកោះញែក ចាំបាច់ក្លែងបន្លំឯកសារ ពិសេសប្តូរផ្លាស់ស្លាកលេខ៕