header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ នៅព្រឹកនៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរសម្ដេចមានការអស់កម្លាំងយ៉ាងខ្លាំងដោយសារមានការរំខានពីមន្ត្រីថ្នាក់ក្រោម និងបាន ស្ដីបន្ទោសខ្លាំងៗចំពោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោលោកថា ៖ 

ហ្អែងឡប់ស្តី! ឡប់ស្អី! បានបង្ខំអញវ៉ៃមកទាំងយប់ (whatsapp) នៅសល់ពីរឆ្នាំទៀត ស្នើសុំបន្តការងារតទៅទៀត... បានវ៉ៃត្រឡប់ទៅវិញ ...តើអ្នកណាទៅដក បានស្នើសុំបន្ត? ឃើញសញ្ញាពេលហ្នឹងនៅអនឡាញនៅឡើយទេ ប៉ុន្តែអត់ឃើញឃើញវ៉ៃបកតប។ ឡប់អី! អាណាទៅដក? បើអញអត់ចុះអនុក្រឹត្យផង ហើយម៉េចបានទៅជាឡប់ចឹង? មានរឿងអី? ឬ ក៏ភ័យខ្លួនឯង? ការងារអញម៉ាគគោក យប់ម៉ោង១១ហើយ ឆ្លើយមកវា[...] ហើយនេះ នៅសុខៗសុំបន្ត ហើយចុះអាណទៅដកវា? ហើយបើមានអ្នកណាប្រាប់រឿងហ្នឹង ហើយមិនហ៊ាននិយាយ អាចវ៉ៃចូល whatsapp ទៅកាន់លោកវិញ។

សម្ដេចបានបញ្ជាក់បន្ថែមការ បើទោះជាសម្ដេចមិនកាន់ការងារនៅមហាផ្ទៃ តែរាល់ការសម្រេចផ្សេងៗរបស់ក្រសួងមហាផ្ទៃក្នុងការដោះដូរតំណែងមន្ត្រី គឺត្រូវឆ្លងកាត់ការសម្រេចពីនាយករដ្ឋាមន្ត្រីដែរ។ ដូចជាតែងតាំងចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ អភិបាលរងខេត្ត អភិបាលខេត្ត ត្រូវមានការសម្រេចពីនាយករដ្ឋមន្ត្រីទាំងអស់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post