header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារី២នាក់ រួមជាមួយថ្នាំញៀន ចំនួន១៧កញ្ចប់ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ខណៈដែលពួកនាងកំពុងចែកចាយគ្រឿងញៀន នៅវេលាម៉ោង១ រំលងអធាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមាត់ទន្លេ កន្លែងលក់ផ្កា មុខសាលាឧទ្ធរណ៍ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នារីជាជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ធី ចាន់ថាច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដកហូតបានថ្នាំញ្ញៀន ចំនួន៣កញ្ចប់តូច។ ទី២-ឈ្មោះ ស៊ីម ម៉ារីយ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដកហូតបានថ្នាំញ្ញៀនចំនួន១៤កញ្ចប់តូច ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ដោយមានបញ្ជាផ្ទាល់ ពីលោកអធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាឲ្យលោក គង់ សុភារិទ្ធ អធិការរងខណ្ឌដូនពេញ ដឹកនាំកម្លាំងដើម្បីចេញល្បាតទប់ស្កាត់រាល់បទល្មើស ដូចជា លួច ឆក់ ប្លន់ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ខណៈពេលល្បាតមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ៣នាក់ ប្រុសម្នាក់ និងស្រី២នាក់ កំពុងតែអង្គុយលេងបៀរ ទើបកម្លាំងរបស់គាត់បានធ្វើការសុំត្រួតពិនិត្យឆែកឆេរ រកឃើញថ្នាំញ្ញៀន ចំនួន១៧កញ្ចប់តូច រីខាងជនសង្ស័យបុរសម្នាក់ទៀត មិនមានជាប់ពាក់ព័ន្ធក៏ឲ្យត្រឡប់ទៅវិញ ។ ចំណែកនារីជាជនសង្ស័យទាំង២នាក់វិញ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ថ្នាំញៀនខាងលើពិតជារបស់ពួកគេពិតមែន ហើយលក់ចេញក្នុងតម្លៃ១ម៉ឺនរៀល ។

បច្ចុប្បន្ន នារីសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post