![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJEqafGTcEOq6jgusvqrky0Yq4AEgjD8ymZhfhlWjKbUMSQJvbvlvM2unh3iy7jZCQe-Iwak-4ReJmvwLVA9nvC1OYZ0L-_6lh77B8PuTsoMvjJDMJfoLeuJ_UVc1ZEs2a_d8MB-0ynE/s1600/545876902.jpg)
ក្រចេះ៖ ឪពុកម្ដាយរវល់តែបោកខោអាវ ភ្លេចខ្លួនតែបន្តិច កូនប្រុសចុះលែងទឹក បណ្ដាលឲ្យលង់បាត់សាកសព១មួយយប់ លុះព្រឹកឡើង ទើបប្រទះឃើញសពកូនជាទីស្រឡាញ់អណ្ដែតឡើង ទាំងក្ដីក្ដុកក្ដួលបំផុត។
ករណីក្មេងលង់ទឹកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៤៥នាទីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
ក្មេងរងគ្រោះឈ្មោះ សឹត សិញ ភេទប្រុស អាយុ២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខាងលើ មានឪពុកឈ្មោះ ស ស៊ើន នឹងម្ដាយឈ្មោះ ទែន ឡា មូលហេតុឪពុកម្ដាយរវល់បោកខោអាវស្រាប់តែកូនចុះលេងទឹក បណ្ដាលឲ្យលង់ទឹកបាត់ លុះដល់វេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី ៣ ខែឆ្នាំដដែល ទើបសាកសពក្មេងប្រុសរងគ្រោះបានអណ្ដែតផុសឡើង នៅក្បែកន្លែងកើតហេតុ៕