header ads

Sponsor

ពិសី

រតនគីរីៈ រថយន្តបាឡែនដឹកឈើប្រណិតខុសច្បាប់ កំពុងពេញនិយមត្រូវប៉ាន់ សមត្ថកិច្ចជំនាញ នឹងស្ថាប័នពាក់ព័ន្ធមិនបានបង្រាប។ ជាក់ស្ដែង កាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨កន្លងទៅ រថយនបាឡែន១គ្រឿង ផ្ទុកឈើប្រណិតខុសច្បាប់ពេញប្រៀប បានខូចនៅកណ្ដាលផ្លូវជាតិទាំងថ្ងៃ ស្ថិតនៅក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប នោះទេ ។

ប្រភពពីតៃកុងរថយន្តដឹកឈើ បានឲ្យដឹងថា រថយន្តដឹកឈើនេះ មានម្ចាស់ឈ្មោះ វ៉ា ភេទប្រុស ជាម្នាក់រត់ការឲ្យសមត្ថកិច្ចទូទាំងខេត្តរួចរាល់អស់ហើយ គ្មានសល់ម្នាក់ណាទេ បើអ្នកកាសែតចង់ថតអីក៏ថតចុះមិនខ្វាល់ទេ ។

ប្រភពព័ត៌មាន ពីក្រុមនាក់រកស៊ីដឹកឈើប្រណិតខុសច្បាប់ដូចគ្នា បានឲ្យដឹងថា ឈ្មោះ វ៉ា នេះសព្វថ្ងៃមានរថយន្តបាឡែចំនួន២គ្រឿង ដឹកឈើយ៉ាងសកម្មចេញពីស្រុកវើនសៃ ចូលក្រុងបានលុង ។

ពួកគាត់បានបន្តទៀតថា ឈ្មោះ វ៉ា បានស៊ីឈ្នូលដឹកឈើឲ្យជនជាតិវៀតណាមម្នាក់ ជាថៅកែមានលុយដុល្លារច្រើនមកបំផ្លាញព្រៃឈើនៅទឹកដីខេត្តរតនគីរី ស្ទើតែរលាយអស់គ្មានសល់ទេ ។

ហើយឈ្មោះ វ៉ា មានរថយន្តបាឡែន២គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-3178 ហើយក្រុមនេះបានត្អូញត្អែថា រកស៊ីដឹកឈើខុសច្បាប់សព្វថ្ងៃមិនសូវចំណេញទេ មូលហេតុសមត្ថកិច្ចមាន ជាង៧០ស្ថាប័នដេកចាំទទួលលុយបង់ខែ នឹងបង់ជើងសរុប១ឡានបាឡែន ក្នុង១ខែអស់លុយ ចំនួន៤០០០ដុល្លារ ។

លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើ កាន់ចំនួន៣ស្រុក គឺស្រុកអូរជុំ ស្រុកវើនសៃ នឹងស្រុកតាវែង មិនអាចទាក់ទងបានទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post