មណ្ឌលគិរីៈ ស្ត្រីម្នាក់សង្ស័យស្រវឹងស្រា ដើររអិលជើងធ្លាក់ចូលទឹក លង់ស្លាប់ ដោយកណីនេះកើតឡើងនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។
លោក ហេង មារ៉ា ផ្នែកកោសលវិច័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ណន អៀវ អាយុ៣៨ឆ្នាំ រស់នៅភូមិជ្រៃសែន ក្រុងសែនមនោរម្យ ពិនិត្យឃើញថា"ស្ត្រីរូបនោះស្រវឹងស្រារអិលជើងធ្លាក់ចូលទឹកបណ្ដាលឲ្យលង់ស្លាប់ពិតប្រាកដមែន នៅចំណុចអូរខាងក្រោផ្ទះចម្ងាយ១០០ ចំណែកប្ដីស្ត្រីងរងគ្រោះឈ្មោះ ឆុំ សូរី ជាចៅសង្កាត់មនោរម្យ មានកូនប្រុសស្រី២នាក់។
បើយោងតាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា មុខពេលកើតហេតុនៅល្ងាចថ្ងៃទី២ គេឃើញស្ត្រីខាងលើផឹកស្រាស្រវឹង រួចអង្គុយនិយាយតែម្នាក់ឯង នឹងយកធូបមកអុចនៅគល់សសរចំកណ្ដាលផ្ទះ ចេះតែនិយាយផ្ដេសផ្ដាស់ លុះដល់ម៉ោប្រមាណ១០យប់ ពេលក្រុមគ្រួសារដេកលក់អស់ ស្ត្រីរូបនោះក្រោកដើរទៅបាត់ ដល់កណ្ដាលអធ្រាត្រ ស្រាប់តែក្រុមគ្រួសារភ្ញាក់ផ្អើលបាត់ស្រ្តីរូបនោះ ក៏នាំគ្នីគ្នារួមទាំងអ្នកជិតខាងដើររក ក៏រកមិនឃើញ រហួតមកដល់នៅវេលាម៉ោ១២ថ្ងៃត្រង់ទី៣ ខែសីហានេះ ទើបក្រុមគ្រួសារចុះរាវរកឃើញនៅក្នុងទឹកអូរខាងក្រោយផ្ទះ។
ក្រោយពីបានធ្វើកោសលវិច័យ រួចកម្លាំងសមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕