កោះកុងៈ បុរសវ័យចំណាស់ម្នាក់ តូចចិត្តមានជំងឺរ៉ាំរ៉ៃប្រចាំកាយ មើលមិនជាសះស្បោយ សម្រេចចិត្តផឹកថ្នាំបំពុលសត្វ ដើម្បីបញ្ចប់ជីវិតខ្លួនឯង ។
ករណីធ្វើអត្តឃាតខ្លួនឯងនេះ កើតឡើងកាលពីវេលាម៉ោង៦៖១០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ជនអត្តឃាត ឈ្មោះ អ៊ុត ធី ហៅ មាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។
បញ្ជាក់ ៖ ចំពោះសាកសពនេះ ពុំមានសាច់ញាតិនៅជាមួយទេ ហើយបច្ចុប្បន្ន អាជ្ញាធរកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី៕