ភ្នំពេញៈ នៅសុខៗតារាចម្រៀង និងកំប្លែងលោក អៀង ចេនឡា ស្រាប់តែបង្ហាញនូវអារម្មណ៍ពិត ដោយលោកបានទទួលស្គាល់ថា ការចេះលេងកំប្លែងហើយផ្ទុះការគាំទ្រ ដោយសារតែមានគ្រូជួយប្រាប់គន្លឹះ។ គ្រូរបស់លោក គឺតារាកំប្លែងប្រិមប្រិយហើយ នៅមានតារាកំប្លែងមួយចំនួនទៀត។
លោក ចេនឡា បានលើកឡើងថា ការពិតការចេះសម្តែងកំប្លែង គឺបានប្រិមប្រិយជាអ្នកប្រាប់តិចនិចច្រើនជាងគេ បូករួមទាំងរៀមច្បងសិល្បៈ ទើបធ្វើឲ្យលោកមានភាពប្រែប្រួលសិល្បៈខុសពីមុនឆ្ងាយ ដោយនឹកស្មានមិនដល់។ ពួកយើងរមែងផ្តល់ការកែលម្អគ្នា ហើយប្រិមប្រិយ គឺជួយបង្ហាញច្រើនក្នុងការធ្វើបែបណាឲ្យចេះលេងកំប្លែង ដោយសារតែគ្នាមានបទពិសោធន៍មុន។ អ៊ីចឹងហើយ ទើបយល់ថា ចេះគ្មានគ្រូ គឺមិនល្អឡើយ។
អៀង ចេនឡា ដែលបងប្អូនស្គាល់លោកតាមរយៈ កម្មវិធីកំប្លែង វិដេអូកំប្លែង និងជាតារាចម្រៀងផងដែលនោះ។ ថ្មីៗនេះ លោកបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបារំាង ដើម្បីប្រគុំតន្រ្ដីក្នុងការរកមូលនិធិជួយកុមារកំព្រា និងចាស់ជរាគ្មានទីពឹង តាមរយៈសមាគមនៃប្រទេសបារំាង។
យ៉ាងណាមិញលោកបានបញ្ចាក់ថា ការចាកចេញពីប្រទេសកម្ពុជា ទៅប្រគុំតន្រ្ដីនៅប្រទេសបារាំង គឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងតែម្ដង ហើយការប្រគុំតន្រ្ដី ដំបូងនិងចាប់ផ្ដើមនៅទីក្រុងប៉ារីស ជាការសម្ដែងលើកទី១ ត្រូវនិងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។
គួរបញ្ចាក់ផងដែរថា មួយរយៈក្រោយនោះលោក អៀង ចេនឡា ហាក់បីដូចជាឡើងកូដខ្លាំង ទាំង កំប្លែង ចម្រៀង និង ការថតស្ពត ឥលូវលោកបានទៅច្រៀងនៅប្រទេសបារាំងថែមទៀត៕