header ads

Sponsor

ពិសី

តាកែវៈ ជនសង្ស័យពាក់ព័ន្ធ​ និងករណីគាស់ផ្ទះអ្នកដទៃលួចយកម៉ូតូ ពីរនាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចខេត្តកណ្តាលសហការជាមួយសមត្ថកិច្ចខេត្តតាកែវ ចុះបង្ក្រាបបានជាមួយនិងវត្ថុតាង បន្ទាប់ពីធ្វើសកម្មភាពបានមួយថ្ងៃ។

ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីលួចនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី នៅផ្ទះជនសង្ស័យក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះដែរ ធ្វើឡើងតាមការចង្អុលបញ្ហាញពីលោកឧត្តមសេនីទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីត្រី សួន ផុន ស្នងការរងនគរបាលខេត្តតាកែវ សហការជាមួយមត្ថកិច្ចជំនាញខេត្តកណ្តាល និងដោយមានការអនុញ្ញាតពីលោក ជីវ ចាន់ដារា ព្រះរាជអាជ្ញាខេត្តតាកែវផងដែរ។

តាមការឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ អេម សំអាន ហៅទុយ ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ រឿន មុំ អាយុ៤៨ឆ្នាំ អ្នកទាំងពីរនាក់រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺបន្ទាប់ពីមានពាក់បណ្តឹងពីជនរងគ្រោះរស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល អំពីករណីមានចោរលួចគាស់ផ្ទះយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរី២០០៧ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ ក្រោយមានពាក្យបណ្តឹងសមត្ថកិច្ចខេត្តកណ្តាល បានបើកការស៊ើបអង្កេតរហូតកំណត់បានមុខសញ្ញាជនសង្ស័យព្រមទាំងបានសហការជាមួយសមត្ថខេត្តតាកែវធ្វើការចុះចាប់ខ្លួនបានជាមួយនិងវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចខេត្តកណ្តាលយកទៅចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post