header ads

Sponsor

ពិសី

ភ្នំពេញៈ ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង សង្ស័យមានរបស់អត់ច្បាប់ ទើបឃើញមានកម្លាំងអាវុធហត្ថ និងគយ ចុះមកត្រួតពិនិត្យដល់កន្លែងតែម្តង កាលពីម៉ោង១២ និង៣០នាទី ថ្ងៃទី៨ សីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់ថា ទីតាំងក្នុងឃ្លាំងខាងលើ គឺមិនដឹងថា មានទំនិញអ្វីខ្លះទេ ដោយយូរៗ ឃើញមានរថយន្តធុនធំៗ ចេញ ចូលម្តង និងឃើញតែបិទទ្វារឃ្លាំង និងរបងខាងក្រៅជិតឈឹងរហូត លុះដល់ថ្ងៃខាងលើនេះ ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចចុះមកតែម្តង ។

ការចុះមកទីតាំងខាងលើនេះ គឺគេមិនបានសហការជាមួយសមត្ថកិច្ច ឬក៏អាជ្ញាធរក្នុងមូលដ្ឋានឡើយ សូម្បីក្រុមអ្នកយកព័ត៌មាន ក៏មិនអនុញ្ញាតឲ្យចូលទៅបរិវេណខាងក្នុងឃ្លាំងឡើយ ដោយបិទទ្វារ ហើយស្ងាត់ៗ នៅតែខាងក្នុងប៉ុណ្ណោះ ។

ពាក់ព័ន្ធករណីនេះ ភ្នាក់ងារព័ត៌មានមិនអាចសុំការបកស្រាយ សាកសួរព័ត៌មានលំអិតនៅក្នុងឃ្លាំង ដែលសមត្ថកិច្ចគយ ចុះមកខាងលើបានឡើយ ដោយមិនសហការជាមួយសូម្បីសមត្ថកិច្ច ឬក៏អាជ្ញាធរមូលដ្ឋាន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post