ភ្នំពេញៈ បុរសម្នាក់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅព្យាបាលភ្លាមៗ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ។
សាក្សីបាននិយាយប្រាប់ភ្នាក់ងារ CAM POSTនៅកន្លែងកើតហេតុថា បុរសនេះបានបើកម៉ូតូ ម៉ាក ស្មាស់ វី ពាក់ស្លាកលេខ ភ្នំពេញ 1AT 3907 ល្បឿនលឿន ទិសដៅពីក្តាន់ពីរមកឡើងស្ពាន៥មករា សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែរេចង្កូតម៉ូតូ ជ្រុលបុកឃឿនស្ពានតែម្តងបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ។ ជនរងគ្រោះទំនងជាមិនរងគ្រោះរហូតដល់បាត់បង់ជីវិតនោះទេ កំពុងស្ថិតនៅមន្ទីរពេទ្យសម្ភពរស្មី ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ពិនិត្យ ហើយទំនាក់ទំនងទៅកាន់រថយន្តសាមុយមកដឹកជនរងគ្រោះទៅព្យាបាលរបួស ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន ៕