header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៤ -១៥ សីហា ឆ្នាំ២០១៨នេះ បានចុះទៅសហការជាមួយគណៈកម្មការផ្សារអូឫស្សី ផ្សារថ្មី ផ្សារផែនសល ផ្សារអូរឡាំពិក និងផ្សារបឹងកេងកង ដោយរឹបអូសកាបូបយួរ និងស្បែកជើង ម៉ាក PEDRO & CHARLES KEITH ដែលជាផលិតផលក្លែងក្លាយ ហើយត្រូវឈ្មួញលួចលាក់នាំចូលមកលក់ចែកចាយលើទីផ្សារនៅកម្ពុជា។

ការចុះឆែកឆេរតាមផ្សារដកហូតផលិតផលក្លែងក្លាយនេះដឹកនាំដោយលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។

ជាលទ្ធផលសមត្ថកិច្ចបានរកឃើញកាបូប និងស្បែកជើងទាំង២ម៉ាកខាងលើជាច្រើន ដែលគេយកមកលក់ ហើយសមត្ថកិច្ចក៏បានអញ្ជើញអាជីវករ ដែលពាក់ព័ន្ធការលក់កាបូបជាង១០ នាក់ធ្វើការអប់រំ និងអោយធ្វើកិច្ចសន្យាឲ្យបញ្ចប់ការលក់កាបូបនិងស្បែកជើងទាំងពីរម៉ាកខាងលើនេះ។

ក្រោយពីធ្វើកិច្ចសន្យាហើយ ក្រុមអាជីវករទាំងនេះ ដែលលក់ផលិតក្លែងក្លាយ ត្រូវបានសមត្តកិច្ចអនុញ្ញាតឲ្យទៅលក់ដូរធម្មតាវិញ ចំណែកកាបូប និងស្បែកជើងក្លែងក្លាយ ត្រូវដកហូតប្រគល់ឲ្យទៅក្រុមហ៊ុនជាដើមបណ្តឹងបំផ្លាញចោល។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនិងដកហូតផលិតផលក្លែងក្លាយតាមទីផ្សារនេះ គឺអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនM.W METROPOLITAN INTERNATIONAL BRANDS Co., Ltd. ដែលទទួលបានសិទ្ធក្នុងការនាំចូលផលិតផលពិតទាំង២ម៉ាកខាងលើមកលក់ចែកចាយលើទីផ្សារ ហើយបើបងប្អូនអាជីវករមានបំណងចង់លក់ផលិតផលទាំង២ម៉ាកនេះអាចទំនាក់ទំនងជាមួយក្រុមហ៊ុន ដើម្បីនាំយកផលិតផលពិតមកលក់លើទីផ្សារបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post