header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ និងព្រះរាជអាជ្ញា បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួន ម្ចាស់រថយន្តស៊េរីទំនើប Lexus 570 រួមទាំងម្ចាស់រថយន្តស្ទួច យកទៅអធិការខណ្ឌឫស្សីកែវ ដើម្បីធ្វើការសួរនាំ បន្ទាប់ពីដកកាំភ្លើងភ្ជង់ អ្នកបើករថយន្តស្ទូច មិនឲ្យដឹករថយន្តរបស់ខ្លួនយកទៅស្នងការ។ លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ តំណាងអយ្យការ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដកហូតយករថយន្តបង្កនេះមកវិញ ស្ថិតនៅចំណុចផ្ទះលេខ R02-04 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្ត Lexus 570 ពាក់ស្លាកលេខរដ្ឋ 07-2-8989 បុកបង្គោលភ្លើងបាក់មួយដើម នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ត្រូវបានមន្ត្រីចរាចរណ៍ បានហៅរថយន្តស្ទួចដើម្បីដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ទៅមុន បែរជាម្ចាស់រថយន្ត Lexus 570 នេះ យកកាំភ្លើងភ្ជង់ម្ចាស់ឡានស្ទូច មិនឱ្យដឹករថយន្តរបស់ខ្លួនយកមកស្នងការឡើយ ដោយឲ្យដឹកយកទៅផ្ទះរបស់ខ្លួនវិញ។

បើតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន CAM POST ទទួលបានពីសមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ កម្លាំងនគរបាលចរាចរណ៍បានហៅរថយន្តស្ទួច ដើម្បីដឹកយកទៅការិយាល័យក្រុង ធ្វើការដោះស្រាយ និងផាកពិន័យតាមផ្លូវច្បាប់ ប៉ុន្តែដោយសារមន្ត្រីចរាចរណ៍ចេញទៅមុន ហើយឡានស្ទួចដឹកទៅតាមក្រោយ ដោយឆ្លងកាត់វត្តទួលអស់លោក ដោយសារធ្វើស្ពានទៅមិនរួច ក៏បើកត្រឡប់មកវិញ ស្រាប់តែម្ចាស់រថយន្ត Lexus 570 បានដកកាំភ្លើងភ្ជង់ អ្នកបើកឡានស្ទួច ឱ្យបើកយករថយន្តរបស់ខ្លួនទៅដាក់នៅផ្ទះទៅវិញ។

អ្នកឃើញហេតុការណ៍ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ07 2-8989 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតឡើងខឿនទៅបុកចំបង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post