header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូ និងមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រធានក្រុមការងារសំណេះសំណាល និងពិនិត្យចងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នស៊ីវិល និងអង្គភាពកងយោធពលខេមរភូមិន្ទ នៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលមានការចូលរួមពីសំណាក់ ឧត្ដមសេនីឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៧/លេខ៨/និងលេខ៩ ជាច្រើននាក់ ផងដែរ។

ជាចុងក្រោយលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានកោតសរសើរ ដល់អង្គភាព នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងមានតួនាទីភារកិច្ចការពារបូរណភាពដែនដី អធិបតេយ្យភាពការពាររដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតយុត្តិធម៌ តម្លាភាពនាពេលបច្ចុប្បន្ននេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post