header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបាន​សន្តិសុខក្នុងបុរីភ្នំពេញថ្មី​ ចាប់ប្រគល់ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ បន្ទាប់ពីរូបគេ បម្រុងធ្វើសកម្មភាពលួចដែលក្នុងបុរីដឹកយកទៅលក់។

​ករណី​នេះ កើតឡើង​វេលាម៉ោង​១៖៣០នាទីរសៀល​ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៨ នៅចំណុចបូរីភ្នំពេញថ្មី ក្រុម៣ ភូមិពោងពាយ ​សង្កាត់​ទួលសង្កែ២​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ​ សេង​ សុផាត​ ភេទប្រុស​ អាយុ១៩ឆ្នាំ មុខរបរ​ ជាងដែក​ ស្នាក់នៅភូមិបឹងបាយ៉ាប់​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ។ ទី២​ ឈ្មោះ​ រី​ នុត ភេទប្រុស​ អាយុ១៥​ឆ្នាំ​ ជាងដែក​ ស្នាក់នៅភូមិបឹងបាយ៉ាប់​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ។ ជនរងគ្រោះ​ ឈ្មោះ​ ឆន​ សោភា​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ស្នាក់នៅក្នុងបុរីភ្នំពេញថ្មី​ (តំណាងក្រុមហ៊ុន)។

សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ កំពុងលើកដែកបន្ទាដាក់លើរឺម៉ក់បម្រុងនិងជិះចេញ  ពេលនោះ​សន្តិសុខបុរីភ្នំពេញថ្មីឃើញក៏ធ្វើការឃាត់ខ្លួនពួកគេ ប្រគល់ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដើម្បី​ចាត់វិធានការតាមច្បាប់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតរ៉ឺ​ម៉ក់ម៉ូតូ១​គ្រឿង​ ដែកអន្ទារ​ចំនួន៨គូ រួច​ប្រគល់ជូនក្រុមហ៊ុនបុរីភ្នំពេញថ្មីវិញ​​។ ដោយឡែកជនសង្ស័យ​ ត្រូវបាននាំមកសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post