header ads

Sponsor

ពិសី

ភ្នំពេញៈ ក្មេងប្រុសរពឹសដៃម្នាក់ ត្រូវបានបងប្អូនអាជីវក ចាប់បានស្វាគមន៍២ទៅ៣ដៃ បន្ទាប់ពីក្មេងប្រុសរូបនោះ ធ្វើសកម្មភាពលួចយកកាបូបដាក់លុយ និងទូរស័ព្ទ របស់ស្ត្រីអ្នកលក់សាច់គោបានសម្រេច តែរត់មិនរួច កាលពីវេលាម៉ោង៦៖១០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៩០០ ត្រង់ចំណុចគ្រែលក់សាច់គោ ស្ថិតក្នុសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្មេងប្រុសដែលជាជនសង្ស័យលួចយកកាបូប មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយចាប់បានយកកាបូបវិញភ្លាមៗ ត្រូវបានគេលែងទៅវិញ ។

បើតាមសម្ដីស្ត្រីរងគ្រោះ ដែលជាអ្នកលក់សាច់គោ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញមកពីផ្ទះមកលក់ដូចរាល់ថ្ងៃ ខណៈមកដល់កន្លែងលក់គាត់ បានទុកកាបូបនៅក្នុងកន្ត្រកយួដៃលើគ្រែ ហើយចូលទៅយកអីវ៉ាន់មករៀបចំលក់ ពេលនោះក្មេងប្រុសដែលជាជនសង្ស័យ ឃើញឱកាសល្អ ក៏បានលួចយករួចបានព្យាយាមរត់គេចខ្លួន តែត្រូវអ្នកលក់ដូរក្បែរកន្លែងស្ត្រីរងគ្រោះឃើញទាន់ បានរត់ដេញចាប់បាន យកកាបូបមកវិញ និងស្វាគមន៍២ទៅ៣ដៃ រួចនាំមកកន្លែងស្ត្រីរងគ្រោះ និងយកកាបូបឲ្យវិញ ។

ក្រោយពេលកើតហេតុ ដោយក្រុមអាជីវកខ្លះមានអាណិត បានឃាត់មិនឲ្យគេវាយ និងបានណែនាំ និងលែងក្មេងប្រុសរពឹសដៃរូបនោះឲ្យទៅផ្ទះវិញ ដោយមិនយកទោសពៃអីនោះទេ ហើយប្រាប់កុំឲ្យធ្វើដូច្នេះទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post