header ads

Sponsor

ពិសី

ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៖៣០នាទីយប់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៤អឺ០ ផ្លូវលេខ៩០ ភូមិទី១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ហ៊ែល ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ទី២.ឈ្មោះ ចំរើន ភារ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ។

វត្ថុតាងចាប់យកបានរួមមាន៖ ដែកសំប៉ែតមុខស្រួច មានសោលេខ៨ រាងអក្សរអិល(L) សម្រាប់កាច់សោរកម៉ូតូ ចំនួន១ និងម៉ូតូ១គ្រឿង ម៉ាកC100 ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានលេខតួ លេខម៉ាស៊ីន ១០០៥៩២៨ (ជាមធ្យោបាយជិះធ្វើសកម្មភាពលួចម៉ូតូ) ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post