header ads

Sponsor

ពិសី

ភ្នំពេញៈ មេការសំណង់ម្នាក់ ត្រូវដុំថ្មីធ្លាក់ពីលើអគារចំក្បាលរបួសធ្ងន់ ហើយត្រូវបាននាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រភ្លាមៗ តែអកុសលបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសំណង់អគារកម្ពស់៦ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ បូ វណ្ណា ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើត ខេត្តព្រៃវែង ជាអ្នកម៉ៅការសំណង់ ។

ប្រភពពីកម្មករសំណង់​ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានបំពេញការងារដោយឈរនៅខាងក្រោម ត្រួតពិនិត្យសំណង់។ ខណៈកំពុងឈរ ស្រាប់តែធ្លាក់ដំថ្មមកចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗ កម្មករបានស្វះស្វែងរកឡានពេទ្យ និងទៅហៅប៉ូលិស ប៉ុន្តែរកមិនបាន ក៏ដឹកជនរងគ្រោះដោយម៉ូតូទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ជាអកុសលជនរងគ្រោះបានបាត់បង់ជីវិត ទោះមានកិច្ចប្រឹងប្រែងជួយសង្រ្គោះពីក្រុមគ្រូពេទ្យក៏ដោយ ។

ពុំមានសាក្សីណាម្នាក់បញ្ជាក់ថា ដុំថ្មនោះធ្លាក់ដោយរបៀបណានោះទេ ប៉ុន្តែបើតាមសន្និដ្ឋានវាជាបំណែកថ្ម ស៊ីម៉ងត៍ ដែលអាចដាច់ធ្លាក់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post