header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍យោធាពាក់ផ្កាយ៣ឡើងតាមជើងខោម្នាក់ត្រូវបានមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុរិះគន់ថាគ្មានសុជីវធម៌សោះ មានឋាន្តនរសក្តិពាក់រហូតដល់ផ្កាយ៣លើស្មាទៅហើយនោះ បែរជាមកស្រែកជេរប្រមាថមន្ត្រីជំនាញ និងលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺម៉ាចាស់ដៃ ខណៈ ដែលមន្ត្រីជំនាញបានចុះទៅពិនិត្យក្រុមឈ្មួញរកស៊ីជីកកាយអាចម៍ដីលក់មិនបានសុំច្បាប់ទម្លាប់ហើយត្រូវបានលោកផ្កាយ៣រូបនោះកាងនៅពីក្រោយខ្នងមិនគោរពច្បាប់បន្តិចសោះយកច្បាប់ព្រៃ និងអំណាចរបស់ខ្លួនមកគំរាមមន្ត្រីជំនាញតែម្តង ។

បើតាមសម្តីរបស់លោកផាន់ ឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ រស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបាននិយាយឲ្យក្រុមអ្នកកាសែតប្រចាំខេត្តកំពង់ស្ពឺដឹងថា កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅគណបញ្ជាការឯកភាពស្រុកសំរោងដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលដំណាំស្រែស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីចុះពិនិត្យរួចហើយក៏ប្រទះឃើញមានក្រុមឈ្មួញមួយក្រុម ដែលរកស៊ីជីកាយអាចម៍ដីលក់នោះសង្ស័យមិនបានសុំច្បាប់ទម្លាប់ ក៏ទូរសព្ទ័ទៅខាងមន្ត្រីជំនាញរ៉ែ និងថាមពលឲ្យចុះទៅពិនិត្យ និងសួរនាំរឿងជីកកាយមានច្បាប់ទម្លាប់ ដែលឬទេ? ។ លោកបានបន្តទៀតថាបន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចហើយលោកផាន់ ឧត្តម រួមជាមួយមន្ត្រីចំនួន២នាក់ទៀតរួមដំណើររថយន្តមួយគ្រឿងបានចុះទៅសួរនាំតៃកុងរថយន្តដឹកដីនោះនិយាយថា គ្រឿងចក្រ ដែលកំពុងជីកកាយយកអាចម៍ដីនោះថៅកែមានឈ្មោះ លឹម ហេង ដែលរស់នៅម្តុំផ្សារព្រៃផ្តៅ ហើយការជីកកាយយកអាចម៍ដីនេះនៅក្នុងភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីមន្ត្រី ដដែលបានបន្តថា បន្ទាប់មកពួកគាត់បានទូរសព្ទ័ទៅលោកលឹម ហេង ដើម្បីសួរនាំ និងណែនាំឲ្យសុំច្បាប់ទម្លាប់ត្រឹមត្រូវតាមច្បាប់រដ្ឋកំណត់ បង់ស៊ុយសារចូលរដ្ឋ ហើយក៏លោកលឹម ហេងបានណាត់ក្រុមការងារទៅជួបនៅមុខបន្ទាយទាហានទន្លេរកន្ទិល ក៏ស្រាប់តែលេចមុខលោកផ្កាយ៣ម្នាក់អតីតបម្រើការងារនៅបន្ទាយទន្លេរកន្ទិលនេះបច្ចុប្បន្នទៅបម្រើការងារនៅអគ្គហើយ មកអះអាងកាងស្រែកឡូឡា ជេរប្រមាថមន្ត្រីរ៉ែ និងថាមពលខេត្តមិនតែប៉ុណ្ណោះ ជេរប្រមាថទាំងលោកប្រធានមន្ទីររ៉ែ និងថាមពលនូវពាក្យអសុរសថែមទៀតមិនអាចទទួលយកបាននៅមុខមន្ត្រីក្រោមឱវាទរបស់លោកផ្កាយ៣នោះ និងមុខមហាជន អ្នកធ្វើដំណើរនាំគ្នារិះគន់ថា មានបុណ្យសក្ត័ធំរហូតដល់ពាក់ផ្កាយ៣លើស្មារទៅហើយនោះគ្រាន់តែជំនាញមកសួរនាំរឿងជីកកាយដីមានច្បាប់ទម្លាប់ ដែលឬអត់ អាងអំណាចរបស់ខ្លួនបានជេរប្រមាថ មាក់ងាយមន្ត្រីតូចតាចជាងខ្លួន ។

តាមប្រភពពីមន្ត្រីដដែលបាននិយាយទៀតថាលោកផ្កាយ៣រូបនោះឡើងបុណ្យតាមខ្សែស្រឡាយប៉ុណ្ណោះ ហើយតែងតែអួតក្តែងៗថាមិនខ្លាចអ្នកណានោះទេ(អ្នកណាមិនស្គាល់អញ នៅលំពែងព្រះរាមនេះ)ការលើកឡើងរបស់លោកផ្កាយ៣នេះហាក់បីដូចជាមិនគោរពសិទ្ធអ្នកដទៃនោះឡើយ ធ្វើអ្វីអាងអំណាចបុណ្យសក្ត័របស់ខ្លួន តើមន្ត្រីមានចរិកបែបនេះតើគួរឲ្យប្រជាពលរដ្ឋ និងមន្ត្រីថ្នាក់ក្រោយគោរព ដែលឬទេ? ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់មានមុខរបរជាអ្នកប្រមូលសំរាមបាននិយាយឲ្យដឹងថាកន្លងមកលោកផ្កាយ៣រូបនោះធ្លាប់សុំស្រាបៀរលោកចំនួន១០កេសយកទៅជប់លៀងក្នុងកម្មវិធីមួយ ប៉ុន្តែលោកគ្មានលទ្ធិភាពឲ្យ ស្រាប់តែលោកផ្កាយ៣រូបនោះខឹងកៀងគរប្រមូលប្រជាពលរដ្ឋផ្តិតមេដៃថាកន្លែងចាក់សំរាមរបស់លោកប៉ះពាល់បរិស្ថានទៅវិញ ធ្វើឲ្យលោកខកខានខាតដំណើរការអាជីវកម្មប្រមូលសំរាមមួយរយះពេលទៅ ។

ប្រការនេះ ហើយបានជាប្រជាពលរដ្ឋលើកឡើងថា លោកផ្កាយ៣រូបនេះ អាងអំណាច ធ្វើអ្វីមិនគិត ដូចនេះសូមអស់លោកថ្នាក់លើ ផ្កាយ៤ ផ្កាយ៥ សម្តេចតេជោ ហ៊ុនសែន មេត្តាជួយពិនិត្យមើលទង្វើររបស់លោកផ្កាយ៣រូបនេះផងទានល្មមថ្នាក់លើយកលោកផ្កាយ៣រូបនេះទៅដុសក្អែរចេញម្តងហើយបើអាងអំណាចជេរប្រមាថមន្ត្រីបម្រើការងារប៉ុណ្ណឹងហើយ ចុះទម្រាំប្រជាពលរដ្ឋស្លូតត្រង់ទៀតមិនដឹងថាលោកផ្កាយ៣រូបនេះសំឡុតគំរាមបែបណានោះទេ បើបណ្តែតបណ្តោយតទៅទៀតខ្លាចក្រែងប៉ះពាល់ដល់កិត្តិយសលោកផ្កាយ៣ដទៃជាច្រើនរូបទៀត ដែលល្អៗ គោរពច្បាប់ ស្រលាញ់កិត្តយស សេចក្តីថ្លៃថ្នូរ ស្រលាញ់អាណិតប្រជាពលរដ្ឋនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post