មណ្ឌលគិរីៈ សេចក្តីរាយការនៅម៉ោងប្រមាណជាង០២និង៥០នាទីនេះ ប្តីប្រពន្ធពីរនាក់បានសម្រេចចិត្តបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួន ។
ហេតុការដែលកម្រនេះ បានកើតឡើងនៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នគរបាលមូលដ្ឋានកំពុងស៊ើបអង្កេតលើករណីនេះ ។ សមត្ថកិច្ចថាជនរងគ្រោះជាប្តីប្រពន្ធ ដោយប្តីមានឈ្មោះសុីម ធីប អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅទឹកដីខេត្តព្រៃវែង ។ ប្រពន្ធឈ្មោះនឿន ឡែន អាយុ៣២ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍បឋមដែលទទួលបានចុងក្រោយពីអ្នកភូមិពូទុង បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនចំនួនបីដងរួចមកហើយ តែមិនបានសម្រេច ព្រោះតែប្តីតែឈ្លោះប្រកែក និងរករឿងប្រពន្ធ ។
ទោះជាយ៉ាងណាក្នុងករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះ នគរបាលកំពុងស្រាវជ្រាវបន្ត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀត៕