header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦គណបក្ស ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ប្រធានគណបក្សខ្មែរក្រោក លោក វិល្លាម បានលេីកឡេីងក្នុងអង្គវេទិការជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា៖

លោកជាអ្នកនយោបាយជំនាន់ក្រោយ លោកសុំខន្តីអភ័យទោសបេីលោកនិយាយការពិតទៅនាំអោយមានការអាក់អន់ស្រពន់ចិត្ត តែលោកត្រូវតែនិយាយ ព្រោះលោកជាអ្នកនយោបាយតំណាងពលរដ្ឋ ហេីយលោកគ្រាន់តែដឹងថាតួនាទីអ្នកនយោបាយគឺការពារផលប្រយោជន៍ពលរដ្ឋ ដូចនេះលោកអាចមិនទាន់មានបទពិសោធន៍ល្អនៅឡេីយ ព្រោះអ្នកនយោបាយខ្លះនៅកម្ពុជាច្រេីនតែមានអាកប្បកិរិយាមិនល្អដែលលោកពិបាកនឹងរៀនសូត្រតាម ជាពិសេសសំបូរអ្នកនយោបាយដែលលោកពិបាកយកគំរូ ។

តែលោករីករាយស្វាគមន៍ និងផ្ដល់យោបល់ ជាពិសេសភារៈកិច្ចទី៣នៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ត្រង់ចំណុចស្វែងរកចំណុចអវិជ្ជមានរបស់មន្ត្រីរដ្ឋាភិបាលណាមួយដែលបានប្រេីប្រាស់ភារៈកិច្ចខ្លួន ប្រេីប្រាស់អំណាចខ្លួនជិះជាន់ពលរដ្ឋ បង្ករការលំបាកដល់ពលរដ្ឋ ដោយលោកបានបង្ហាញឆន្ទៈថា លោកចូលជួបពិភាក្សានេះគឺពាំនាំការលំបាកពលរដ្ឋយកទៅជំរាប ជាពិសេសរកដំណោះស្រាយជូនពលរដ្ឋ មិនមែនទៅដេីម្បីសម្រាប់តែគាំទ្រមតិរបស់សម្ដេចនាយករដ្ឋមន្ត្រីរហូតនោះឡេីយ ។

លោកបានផ្ដល់មតិទៅកាន់នាយករដ្ឋមន្ត្រីហ៊ុនសែនថា រដ្ឋាភិបាលអាណត្តិថ្មីគួរបង្កេីតតុលាការរដ្ឋបាល ដេីម្បីជាយុត្ថាធិការ អាចទទួលបានបណ្ដឹងពលរដ្ឋដែលកេីតទុក្ខមិនសុខចិត្តពីឥរិយាបទដឹកនាំ ផ្ដល់សេវាសាធារណៈមិនត្រឹមត្រូវ , ព្រោះមន្ត្រីក្រោមឱវាទសម្ដេចខ្លះ ល្មេីសនឹងបទបញ្ញត្តិ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល វះកាត់ របស់សម្ដេចហ៊ុនសែន ដេីម្បីអោយយន្តការទី៣នៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះកាន់តែមានប្រសិទ្ធភាព .

សម្ដេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឆ្លេីយតបក្នុងវេទិការនេះថា មន្ត្រីខិលខូចនានីតិកាលទី៦នេះគឺនឹងត្រូវព្យាបាលវះកាត់ចោល សមាជិកឧត្តមក្រិមប្រឹក្សាពិគ្រោះយោបល់ មានសិទ្ធសរសេីរសំណេីរទៅនាយករដ្ឋមន្ត្រីផ្ទាល់ភ្ជាប់នឹងកំហុសមន្ត្រីរូបណា ដេីម្បីធ្វេីការព្យាបាលនិងវះកាត់ ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដោយមានសមាសភាពចូលរួម ពីតំណាងគណបក្សនយោបាយ ដែលចូលការបោះឆ្នោត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post