header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបាន​កម្លាំងជំនាញផែនគ្រប់គ្រងជនបរទេស និងជំនាញផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការឃាត់ខ្លួន​ កាលពីវេលាម៉ោង៩៖១៥នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១៨ នៅចំណុចផ្សារមេមត់ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច បានឲ្យដឹងថា បុរស​ជនជាតិវៀតណាមខាងលើ ឈ្មោះ ង្វៀង តឹងអ៊ុក អាយុ ៣៤ ឆ្នាំ រស់នៅភូមិតឹង ឃុំតិនហឹង ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម បាន​លួចចូលតាមច្រករបៀង ភូមិដូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកលក់ឆ្នោតសន្លឹកជាតិវៀតណាម នៅចំណុចខាងលើ។

ករណីឃាត់ខ្លួនជនជាតិវៀតណាមដើរលក់សន្លឹកឆ្នោតរបស់ជាតិប្រទេសវៀតណាមនោះ លោកអធិការនគរបាលស្រុកមេមត់ បានធ្វើការឆ្លងយោបល់ទៅលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីមានវិធានការបន្ត។

យោងតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងនគរបាលខេត្តត្បូងឃ្មុំ សមត្ថកិច្ច​ជំនាញ បានធ្វើការអប់រំ និងចុះកិច្ចសន្យាឈប់ឲ្យចូលមកលក់ឆ្នោតនៅក្នុងទឹកដីកម្ពុជាបន្តទៀត ហើយក៏បញ្ចូនជនជាតិវៀតណាមខាងលើ ព្រមទាំងសន្លឹកឆ្នោត និងម៉ូតូ១គ្រឿង ឲ្យទៅសមត្ថកិច្ចវៀតណាមចាត់ការតាមច្បាប់របស់ប្រទេសវៀតណាម តាមច្រករបៀងដដែល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post