header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នេះ អង្គការអន្ដរជាតិចំនួន៥ រួមមានតំណាងរាស្រ្តអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បណ្តាញអាស៊ីដើម្បីការបោះឆ្នោតសេរី (Asian Network for Free Elections) អង្គការ CIVICUS អង្គការឃ្លាំមើលសិទ្ធិមនុស្ស ((Human Rights Watch) ហើយនិងសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (Southeast Asian Press Alliance) បានទទូចឱ្យតុលាការកម្ពុជាទម្លាក់ការចោទប្រកាន់លើក្រុមអ្នកការពារសិទ្ធិមនុស្ស៥រូប ដោយអះអាងថា ការចោទប្រកាន់ទាំងនោះ គឺជាចរិតនយោបាយ និងជាការយាយីដល់សិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន aseanmp.org.

អង្គការអន្ដរជាតិទាំងនេះបន្ដថា រដ្ឋាភិបាលកម្ពុជាបានរំលោភគោលការណ៍នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសង្គម និងសិទ្ធិនយោបាយ ដែលបានរំលោភបំពានសិទ្ធិ សេរីភាព ក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបជុំគ្នាដោយសន្ដិវិធី ហើយដែលសិទ្ធិទាំងអស់នេះក៏ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាផងនោះ។

ហើយវាការជាចេតនាបំផ្លាញអង្គការសង្គមស៊ីវិល ខណៈដែលប្រទេសកម្ពុជាកំពុងតែធ្វើដំណើរទៅរការដឹកនាំដោយឯកបក្ស។

មន្រ្តីសមាគមសិទ្ធិមនុស្សអាហុកទាំងនោះ រួមមាន៖ លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា លោកស្រី លឹម មុន្នី ហើយនិង លោក នី ចរិយា អតីតប្រធានស៊ើបអង្គេតអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ អ្នកទាំង៥រូបត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ស៊ើបសួរ​ចប់ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

គួររំលឹកថា៖ អ្នកទាំងប្រាំរូបខាងនេះត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ​ឃាត់​ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៦។ ហើយអ្នក​ទាំង៥ រង​ការ​ចោទ​ប្រកាន់​ថា មាន​ជាប់​ទាក់ទិន​បទ​ចោទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​អំពើ​សូក​ប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post