header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ហាងផឹកស៊ី KTV រិទ្ធី សប្បាយ សប្បាយ មួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន គណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ បើកបម្រើសេវាកម្មពេលយប់ រំខានដល់ ពលរដ្ឋក្បែរខាង បើករំពងសម្លេង រកដេកពះនមិនបាន ទើបអាជ្ញាធរ សម្រេចចុះទៅបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានពីលោក​ ហុក​ សុទិត្យា មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា​ ប្រត្តិបត្តិនៃការចុះបង្រ្កាបនេះគឺដោយសារ​ ហាងខារ៉ាអូខេយីហោ​ "រិទ្ធី​ សប្បាយ​ សប្បាយ​ KTV"​ បានបង្កសម្លេងរំខាន​ ដល់ប្រជាពលរដ្ឋជិតខាង​ ហើយក៏បានទទួលពាក្យបណ្តឹងពីប្រជាជនដែលរស់នៅជុំវិញនោះ​ ទើបសុំគោលការថ្នាក់លើចុះបិទតែម្តង។ លោកបានបន្តទៀតថា​ ហាងខារ៉ាអូខេយីហោខាងលើនេះ​ គឺមិនមានច្បាប់សុំការអនុញ្ញាតិបើកអាជីវកម្មត្រឹមត្រូវទេ។

ក្នុងប្រតិបត្តិការខាងលើ អាជ្ញាធរខណ្ឌ ដកហូត ឧបករណ៍ បំពងសម្លេង គ្រឿងអិឡិចត្រូនិច មួយចំនួន ផងដែរ តែមិនដឹងថា បើកបានវិញនៅពេលណានោះទេ ។

ចំពោះការចុះបង្រ្កាបហាងខាងលើនេះគឺជាលើកទី៣ហើយដែលអាជ្ញាធរសាលាខណ្ឌពោធិ៍សែនជ័យធ្លាប់បានធ្វើកិច្ចសន្យាជាមួយហាងនេះ​ តែមិនព្រមអនុវត្តន៍តាមកិច្ចសន្យាទើប​ សាលាខណ្ឌសម្រេចចិត្តចុះផ្អាកបណ្តោះអាសន្នតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post