header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(កណ្ដាល)៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានហេតុការណ៍រថយន្តកុងទីន័រមួយគ្រឿង បានក្រឡាប់នៅកណ្ដាលផ្លូវជាតិលេខ៥ ស្ថិតនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បង្កឱ្យមានការកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥។

បើតាមលោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាក់ថា ខណៈនេះ កម្លាំងសមត្ថកិច្ចក៏កំពុងដុតដៃដុងជើងជួយសម្រួលចរាចរណ៍ជូនអ្នកធ្វើដំណើរ និងសហការជាមួយម្ចាស់រថយន្ត ដើម្បីស្ទួចយករថយន្តកុងទីន័រនោះចេញពីកន្លែងកើតហេតុផងដែរ។

លោកបានបន្តថា អ្នកបើកបរកំពុងរងរបួសស្រាល មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងបានបញ្ជូនទៅមន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post