header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២និង៥០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្រ្កាបជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរ) ឃាត់ខ្លួន នៅចំណុចផ្លូវលេខ២៨១ កែងផ្លូវលេខ៥១៦ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខសាលាតិចណូ ផ្លូវលេខ ២៨៩ ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២:៣០នាទី ។

សមត្ថកិច្ចបានឲ្យអង្គភាពសារព័ត៌មាន Cam Post(ខេមប៉ុស្តិ៍)​ ដឹងថា ជនសង្ស័យឈ្មោះ សុខ សាន ហៅ សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ ទី១១A វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ ១៧ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖ កាបូបយួរដៃមួយពណ៌ប្រផេះ ក្នុងនោះមាន៖ ឯកសាររបស់ក្រុមហ៊ុន Manu life មួយចំនួន , ទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ក្រហម ប្រើស៊ីមពីរ ( 071 5570808 , 088 884808 ) , កូនកាបូបដៃមួយ ពណ៌ប្រផេះ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់) , ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-1617. ដែល មានលេខតួ និងលេខម៉ាស៊ីន: 5100748 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ែន ចាន់នី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុនធានារ៉ាប់រង Manulife ស្នាក់នៅផ្ទះលេខ ១១៧ ផ្លូវលំ ក្រុមទី១៥ ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពបានបន្តថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២និង១០នាទីរសៀល ជនរងគ្រោះឈ្មោះ ម៉ែន ចាន់នី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ចេញពីផ្ទះក្នុងគោលបំណងទៅធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រង Manulife នៅខាង លិចមន្ទីរពេទ្យកុមារជាតិ លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខសាលាតិចណូ ផ្លូវលេខ២៨៩ ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ សុខ សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី 2018 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1GR-1617 បានជិះមកពីខាងក្រោយខាងស្ដាំដៃរបស់ជនរងគ្រោះរួចធ្វើសកម្មភាពឆក់កាបូបយួរដៃ ដែលថ្ពួកនៅខាងមុខ ម៉ូតូរបស់ ជនរងគ្រោះ ពេលឆក់ បានសម្រេចហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះឈ្មោះ ម៉ែន ចាន់នី បានស្រែកថាចោរៗ ឲ្យអ្នកដំណើរជួយ ភ្លាមនោះក៏មានអ្នកដំណើរតាមផ្លូវក៏ជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរៗ លុះពេលជនសង្ស័យជិះគេចខ្លួនមកដល់ចំណុចផ្លូវលេខ២៨១ កែងផ្លូវលេខ៥១៦ ក្រុម ទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ អន្តរាគមន៍ ឃាត់ខ្លួន
ជនសង្ស័យរូបនេះរួមនិងវត្ថុតាង រួចបញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សាន ហៅ សាន សមត្ថកិច្ចបាន យកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព អវិជ្ជមាន ។

ចំពោះកាបូបយួរដៃមួយពណ៌ប្រផេះ ក្នុងនោះមាន៖ ឯកសាររបស់ក្រុមហ៊ុន Manu life មួយចំនួន , ទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ក្រហម ប្រើស៊ីម ពីរ ( 071 5570808 , 088 884808 ) , កូនកាបូបដៃមួយ ពណ៌ប្រផេះ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់) សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

រីឯជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post