header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ទាក់ទងនឹងព័ត៌មានដែលបានផ្សាយថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាមទារ ឬជូនដំណឹងឲ្យម្ចាស់កសិដ្ឋានដំណាំហូបផ្លែទាំងអស់ទៅចុះបញ្ជី គឺមិនពិតទេ តែក្រសួងអំពាវនាវចំពោះម្ចាស់ចំការចេក អំបូរលឿងដែលមានគុណភាព ហើយមានបំណងចង់នាំចេញ គឺត្រូវមកចុះបញ្ជីនៅក្រសួង ដើម្បីសុំការវាយតំលៃទទួលស្គាល់ និងផ្ដល់ការណែនាំបន្ថែម ។

នេះបើតាមការជូនដំណឹង របស់ លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានបន្ថែមនូវ៣ចំណុច ដើម្បីឲ្យកាន់តែច្បាស់៖

(1) មិនមែនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាមទារនោះទេទេ។ ការពិតគឺ ការអំពាវនាវ ឬការជូនដំណឹង ចំពោះម្ចាស់ចំការចេក និងកន្លែងវេចខ្ចប់ចេក (មានតែចេកអំបូងលឿង ដែលមានគុណភាពអាចនាំចេញបាន )ដែលមានបំណងធ្វើការនាំចេញចេករបស់ខ្លួន ទៅកាន់ទីផ្សារនៃប្រទេសចិន (បើមិនចង់មិនបាច់ទេ) អោយ សូមអញ្ជើញរូតរះ មកបំពេញបែបបទចុះបញ្ជី សុំការវាយតំលៃទទួលស្គាល់ ដើម្បីអង្គភាពជំនាញ គឺអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ វាយតំលៃបថម ផ្តល់ការណែនាំបន្ថែម រួចផ្ញើទៅសុំសមត្ថកិច្ចចិន ទទួលស្គាល់ (បើយឺត មានតែចាំជំហានទី២ ដែលរយះពេលពីជំហ៊ានមួយ ទៅជំហ៊ានមួយ អាចត្រូវរងចាំរាប់ឆ្នាំ ដូចករណីវាយតំលៃរោងម៉ាសុីនកិនស្រូវ) តាមការកំណត់ (ឬលក្ខខ័ណកំណត់) នៃពិធីសារដែលបានចុះហត្ថលេខាកាលពីថ្ងៃ២សីហាកន្លងមកនេះ ។ បានន័យថាចិនកំណត់អោយធ្វើបែបនេះ ដើម្បីធានាអោយប្រកដថា ចេកកម្ពុជាដែលនាំទៅចិននោះ នឹងមិនមាន បន្សំដោយសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពលើសកំរិតកំណត់ និង មិនមានចំលងទៅជាមួយនូវសមាសភាពចង្រៃ ដែលហាមឃាត់ដោយប្រទេសចិន។ សូមស្វែងយល់ខ្លឹមសារពិធីសារ ( កិច្ចព្រមព្រៀងដែលមានលក្ខខ័ណ)ផង នោះនឹងយល់ថា ជាលក្ខខ័ណមួយក្នុងចំណោមលក្ខខ័ណផ្សេងទៀតដែលសមត្ថកិច្ចចិនជាអ្នកកំណត់ អោយធ្វើបែបនេះ។ ករណីបែបនេះជារឿងធម្មតាទូទៅ នៅលើពិភពលោក (ជាអន្តរជាតិ) ក្នុងសម័យកាល WTO។

(2) មិនមែនផ្លែឈើទូទៅទេ គឺពិធីសានោះ សំដៅតែការបើកច្រកនាំចេក របស់កម្ពុជា មួយមុខបុណ្ណោះ ចូលទៅប្រេសចិន។

ហើយចំណុចទី (3) លោកបានបន្ថែមថា ចំពោះ អ្នកបញ្ចេញយោបល់រិះគន់ ក្នុងComment ក៏សូមមេត្តា ស្វែងយល់សាច់រឿងអោយច្បាស់សិន ទើបយោបល់នោះ ចូលរួមជាប្រយោជន៍ប្រកបដោយភាពថ្លៃថ្នូ កុំបញ្ចេញយោបល់បិតភ្នែក ជាទម្លាប់មិនល្អឡើយ។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post