header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសមេការសំណង់ម្នាក់សង្ស័យធ្លាក់ដុំជ្រីត្រូវក្បាលបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុហើយក៏ត្រូវបានក្រុមអ្នកបិតបាំងយកសពរុំនិងភួយ ដឹកតាមម៉ូតូរត់បាត់ មិនដឹងថាយកទៅលាក់ទុកទីណានោះទេ។

ហេតុការណ៍គ្រោះថ្នាក់ដុំជ្រីឆក់យកជិវិតបុរសខាងលើនេះបានកើតឡើងកាលពី ម៉ោង៧ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅក្នុងការដ្ឋានអាគារ ទើបសាងសង់ថ្មី តាមបណ្តោយផ្លូវម៉ុងឬទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានលួចខ្សឹបប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសមេការ ដែលជាជនរងគ្រោះបានឈរនៅខាងក្រោមមុខការដ្ឋាន ស្រាប់តែមានដុំជ្រីមួយដុំ មិនដឹងធ្លាក់មកពីទិសខាងណានោះទេ បានធ្លាក់ចំកណ្តាលក្បាលជនរងគ្រោះ បណ្តាលអោយបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ហើយក៏នាំគ្នាដឹកសព រត់បាត់ភ្លាមៗ ប្រជាការពារ បានជិះដេញតាមដែរ តែតាមមិនទាន់ ដោយសារស្ទះចរាចរណ៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដុំថ្មនៅកន្លែងកើរហេតុនិងកំពុងតែស្រាវជ្រាវរកសពមកវិញដើម្បីអោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ចយ័នៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post