header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ យុវជនជនជាតិវៀតណាមម្នាក់ ត្រូវបានខ្សែបណ្តាញចរន្តអគ្គីសនី កាត់ទន្លេ ឆក់ ខណៈដែលគេបើកកាណូតឆ្លងកាត់ពីក្រោមបណ្តាលអោយរងរបួស។ ហេតុការណ៍នេះកើតឡើង នៅម៉ោងប្រមាណជា៨ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទំនប់បារាំង ដែលស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។

ប្រភពពីក្រុមគ្រួសារបានអោយដឹងនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងថា ជនរងគ្រោះមានឈ្មោះ ឡេយ៉ាំងតាំ អាយុ២០ឆ្នាំ មានមុខរបរជាកម្មកដឹកត្រី រស់នៅក្នុងផ្ទះបណ្តែតទឹកភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។

ក្រុមគ្រួសារបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងថៅកែ តែងតែបើកកាណូត ចូលមកចំណុចខាងលើ ដើម្បីដឹកឥវ៉ានខ្លះទៅម៉ូយដូចសព្វមួយដងតែនៅថ្ងៃនេះ ជនរងគ្រោះបានជិះនៅលើដំបូល កាណូត ដឹកត្រី ហើយបានបើកកាត់ពីក្រោមខ្សែកាបបណ្តាញអគ្គីសនី តភ្ជាប់ទៅស្រុកកំពង់លែង បណ្តាលអោយឆក់ ប្រកាច់ពេញដំបូល កាណូត ធ្វើអោយឆេះរលាកជើងនិងក្បាលសន្លប់បាត់ស្មារតីភ្លាមៗ។ ក្រុមគ្រូសារបានដឹកតាមម៉ូតូឌុបយកមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីធ្វើការសង្គ្រោះផងដែរ។

គ្រូពេទ្យបានអោយដឹងថា ពេលនេះសុខភាពរបស់ជនរងគ្រោះមានសុខភាពធម្មតាទេ តែទោះជាយ៉ាងណាជនរងគ្រោះក៏កំពងុស្ថិតក្រោមការតាមដាន ស្ថានភាពជំងឺនិងព្យាបាល យ៉ាងយកចិត្តទុកពីក្រុមគ្រួពេទ្យខេត្តផងដែរ។

ប្រធានក្រុមហ៊ុនអគ្គីសនីខេត្តកំពង់ឆ្នាំងលោក ឧិសុវណ្ណារក្ស បានអោយដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី២០ សីហា ២០១៨នេះថា បណ្តាញបញ្ជូនចរន្តអគ្គីសនីចេញពីបង្គោលទំនប់បារាំង កាត់ទន្លេទៅស្រុកកំពង់លែង មិនែនខាងរបស់លោកទេ វារបស់អាជ្ញាធអគ្គីសនីកម្ពុជា  តែបណ្តាញតភ្ជាប់មួយនេះ ត្រូវបានបិទហើយ ក្រោយពីមានបញ្ហាខាងលើនេះកើតឡើងហើយខាងអាជ្ញាធអគ្គីសនីកម្ពុជាគេនិងបញ្ជូនខាងបច្ចេកទេស មកត្រួតពិនិត្យមលើនេះថ្ងៃនេះហើយ។

ពាក់ព័ន្ធនិងបញ្ហាខាងលើនេះបងប្អូនប្រជាពលរដ្ឋបានធ្វើការសំណូមពដល់ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរអគ្គីសនីកម្ពុជាមេត្តារិះរកវិធានការណាមួយ ទបស្កាត់ដើម្បីបញ្ជៀស មានការឆក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកាណូតទៅមក នៅពេលយប់ ដែលមិនបានដឹង បណ្តាលអោយមានស្លាប់ដោយសារការឆក់ចរន្តអគីសនីខ្សែកាបឆ្លងកាត់ទទឹងទន្លេខណៈដែលទឹកទន្លេកំពងុមានការហក់ឡើង ជារៀងរាល់ថ្ងៃគួរអោយព្រួយបារម្មណ៍ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post