header ads

Sponsor

ភក្ដី

ខេត្តស្វាយរៀង៖ រថយន្តកុងទីន័រមួយគ្រឿងរេចង្កូតបុកបង្កាន់ដៃស្ពាននិងម៉ូតូក្មេងស្ទូចត្រីធ្លាក់ចូលទន្លេវ៉ៃគោតែសំណាងល្អហើយគ្មានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរណាម្នាក់នោះទេ។ករណីនេះបានកើតឡើងកាលវេលាម៉ោង៤:២៥នាទីថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើតស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

បើតាមក្មេងប្រុសជាម្ចាស់ម៉ូតូូមានឈ្មោះ សំ មន្ថារចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិ វាលយន្ត សង្កាត់/ក្រុង ខេត្ត ស្វាយរៀងបានឲ្យដឹងថា៖រូបគេនិងមិត្តភ័ក្តបានមកស្ទូចត្រីនៅក្រោមស្ពានហាយវ៉េចំណែកម៉ូតូបញ្ឈរទុកអែបចិញ្ចើមថ្នល់ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបើកបរយ៉ាងលឿនពីទិសខាងកើតមកលិច។

ប្រភពបានបន្តទៀតថា៖ មកដល់ចំណុចភូមិឃុំខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបុករះបង្កាន់ដៃស្ពានជាង២០ម៉ែត្ររាបដល់ដីនិបបន្តបុកម៉ូតូដែលបញ្ឈរទុកអូសធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃគោជាមួយតែម្តង។ក្រោយពីបង្កហេតុរួចមកគេឃើញបុរសម្នាក់បានវាចេញតាមកញ្ចក់រថយន្តហែលទឹកឡើងលើគោកនិងជិះម៉ូតូឌុបចេញទៅទិសខាងលិចបំរុងហៅរថយន្តតាក់សុីជិះគេចខ្លួនតែត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគនរបាលខេត្តស្វាយរៀង។

ហើយអ្នកសាព័ត៌មានយើងសួរពីមូលហេតុនៃការបើកបរបុរសដែលសង្ស័យជាតៃកុងរថយន្តបង្កគ្រោះថ្នាក់បានប្រាប់ថា រូបគេមិនមែនជាតៃកុងរថយន្តបង្កនោះទេគាត់គឺជាព្រូឡានតែប៉ុណ្ណោះ។ ហើយក្នុងហេតុការណ៍ក៏មិនដឹងដែរពោលគឺដេកក្នុងរថយន្តភ្ញាក់ឡើងស្រាប់តែរថយន្តធ្លាក់ចូលទឹករួចទៅហើយ។បុរសសង្ស័យបានបន្តទៀតថារូបគាត់ចេញពីរថយន្តនៅក្នុងជាមួយតៃកុងហើយសួរតៃកុងថាមានរឿងអីបានធ្លាក់ទឹកគេប្រាប់ថាងោកមួយភាំងក៏បណ្តាលឲ្យរថយន្តរេចង្កូតបុករះបង្កាន់ដៃស្ពាននិងម៉ូតូធ្លាក់តែម្តងទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post