header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ទទួលបាន១២៥អាសនៈ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការ។ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលទទួលជ័យជម្នះ១០០ភាគរយ ដោយបានដណ្តើមយកអាសនៈរដ្ឋសភាទាំង១២៥ គួរតែដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។

ការថ្លែងរបស់លោកនេះ ក្រោយការប្រកាសលទ្ធផលបោះឆ្នោត និងស្របពេលលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបានចោទប្រកាន់រាជរដ្ឋាភិបាល នៅពីក្រោយខ្នងនៃឃាតកម្មលើលោក កែម ឡី កាលពីអំឡុងឆ្នាំ២០១៦ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

បើតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានសរសេរថា ក្រោយពីគណបក្សប្រជាជនកម្ពុជា របស់សម្តេច ហ៊ុន សែន បានទទួលជ័យជំនះ ១០០ភាគរយ ដោយបានដណ្តើមយកអាសនៈរដ្ឋសភាទាំង១២៥ លើ១២៥ ក្នុងការបោះឆ្នោតថ្ងៃ២៩ កក្កដា កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា គួរតែដោះលែងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ដែលគេបានរំលាយចំពេលវេលាមុនថ្ងៃបោះឆ្នោត

លោកអះអាងថា បើនៅតែបន្តឃុំឃាំងលោក កឹម សុខា ក្នុងពន្ធនាគារទៀត បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានទទួលជ័យជម្នះនេះ គឺគួរឲ្យអស់សំណើចក្នុងការបោះឆ្នោតក្លែងក្លាយកន្លងទៅនេះ។ រាជរដ្ឋាភិបាល ច្បាស់ជាកាន់តែពិបាកការពារភាពស្របច្បាប់របស់ខ្លួន ដែលបានធ្លាក់ចុះខ្លាំងទៅហើយ ចំពោះមុខសហគមន៍អន្តរជាតិ។

លោកបន្ដថា ត្រូវតែទម្លាក់ចោលការចោទប្រកាន់លើគោកពីបទ "ក្បត់ជាតិ" ដែលគេបានធ្វើឡើងមកលើទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី ជាអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការដែលចង់ឲ្យរាជរដ្ឋាភិបាល ដោះលែងលោក កឹម សុខា ជាការប្រើវប្បធម៌និទណ្ឌភាព និងជាអន្ទាក់នយោបាយតែប៉ុណ្ណោះ។

លោកថា ការលើកឡើងជាមតិ ចង់ឲ្យមានការដោះលែងជនជាប់ចោទ គ្មានអ្វីក្រៅពីចង់ប្រែក្លាយសំណុំរឿងព្រហ្មទណ្ឌ ឲ្យទៅជារឿងនយោបាយ ដែលពួកគេតែងតែប្រើពាក្យអ្នកទោសមនសិការនោះឡើយ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post