header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡាសរុបជាង ៧០នាក់ ចូលជួបទទួលដំបូន្មានមួយចំនួនមុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។

ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបបួលលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិស្បថឱ្យងាប់គ្រប់ទម្រង់ ក្នុងករណីដែលអតីតប្រធានគណបក្សCNRP ចោទប្រកាន់រឿងដែលពលរដ្ឋច្រើនលើសលុប ទៅបោះឆ្នោតនោះថា ជារឿងភូតភរកុហក បោកប្រាស់។

សម្តេចតេជោថ្លែងខ្លាំងៗថា៖ ពួកអ្នកឯងហ៊ានស្បថឱ្យរន្ទះបាញ់ទេ ដែលដោយចោទអំពីការបោះឆ្នោត។ សម្តេចក៏ហ៊ានស្បថឲ្យងាប់តៃហ៊ោងក៏បានដែរ សុខចិត្តងាប់តៃហ៊ោង ងាប់ប្រភេទណាក៏បានដែរ ឱ្យទេវតាបរាមុខ តៃហ៊ោងតែម្តង ហ៊ានអត់។ ស្បថឱ្យងាប់គ្រប់ទំម្រង់។ ប្រជាពលរដ្ឋទៅបោះឆ្នោត មួយប្រទេសហើយហ្នឹង។

សូមរំលឹកថា លោក សម រង្ស៊ី បានចោទប្រកាន់ថាចំនួនប្រជាពលរដ្ឋដែលទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រកាសដោយគជបថាមានប្រមាណជាង៨២% ជាតួរលេខក្លែងក្លាយ។

គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលត្រៀមចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ មានជាង ៧០នាក់លើ ១៣ប្រភេទកីឡា ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និង    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រិតសម្រាំងត្រៀមបញ្ជូនទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ។ ប្រភេទកីឡាដែលកម្ពុជាចូលរួមប្រកួតនេះ មានដូចជាកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post